ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

លោក ពូទីន ប្រកាសឈរឈ្មោះជា ប្រធានាធិបតី រុស្ស៊ីនៅអាណត្តិក្រោយទៀត

បរទេស៖ លោកវ្ល៉ាឌីមៀរពូទីន បានទទួលប្រតិកម្មយ៉ាងខ្លាំងពីក្រុមអ្នកតវ៉ានៅទីក្រុងម៉ូស្គូនៅពេលលោក ត្រូវបានគេសួរថា តើគាត់មានផែនការឈរឈ្មោះដណ្តើមតំណែងប្រធានាធិបតីជាថ្មីម្តងទៀតទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅយប់ថ្ងៃទី០៦ ខែធ្នូ បានឲ្យដឹងថា លោកពូទីនបានចូលរួមសំនួរ សួរដេញ ដោល នៅវេទិការស្ម័គ្រចិត្តរុស្ស៊ី នៅទីក្រុងម៉ូស្គូ កាលពីរសៀលថ្ងៃពុធ ដែលជាព្រឹត្តិការណ៍មួយដែលមាន ទស្សនិក ជនវ័យក្មេង ចំនួន ២០.០០០នាក់បានប្រមូលផ្តុំគ្នានៅទូទាំងប្រទេស។ ក្នុងអំឡុងពេលនៃការសួរសំណួរ ក៏មានសំំណួរមួយថា តើលោក ពូទីន មានផែនការដើម្បីចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០១៨ ឬយ៉ាងណា។

លោក ពូទីន បានឆ្លើយនៅក្នុងវេទិកាដែលផ្សាយនៅក្នុងកញ្ចក់ទូរទស្សន៍ជាតិថា "ការលើកទឹកចិត្តរបស់បុគ្គលម្នាក់ សម្រាប់ ការសម្រេចចិត្តបែបនេះអាចជាបំណងប្រាថ្នាដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋ។ ហើយនេះអាចធ្វើបាន តែតាមរយៈការគាំទ្ររបស់ប្រជាជន»។

លោកបន្តដោយចោទសួរទៅកាន់ទស្សនិកជនវិញ អមដោយទះដៃ និងអបអរសាទរថា «តើអ្នក និងអ្នកដែលជិតស្និទ្ធដែល មាន គុណតម្លៃរបស់អ្នកគាំទ្រខ្ញុំដែរឬទេ? "

សូមជម្រាបផងដែរថា លោកពូទីនដែលជាប្រមុខរដ្ឋរបស់រុស្ស៊ីក្នុងចន្លោះឆ្នាំ ២០០០ និង ២០០៨ និងជាថ្មីម្តងទៀតឆ្នាំ២០១២ បាននិយាយថា "ខ្ញុំយល់ថាការសម្រេចចិត្តនេះត្រូវធ្វើក្នុងពេលឆាប់ៗនេះហើយវានឹងកើតឡើង ហើយខ្ញុំនឹងចងចាំកា រសន្ទនាដែលយើងមាននៅថ្ងៃនេះ" ។

នៅរុស្ស៊ី អាណត្តិប្រធានាធិបតីមានរយៈ ៦ឆ្នាំ ដូច្នេះមានន័យថា ប្រសិនបើលោក ពូទីន ឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំ២០១៨ គឺលោក ពូទីន នឹងកាន់តំណែងរហូតដល់ឆ្នាំ២០២៤៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ធ្លាក់ឧទ្ធម្ភាគចក្រយោធាជើងទឹក នៅលើនាវាចម្បាំង USS Ronald Rea... - 19/10/2018 19:57
  • យន្តហោះយក្ស Stratolaunch ដ៏មហិមារបស់Paul Allen បញ្ចប់ការធ្វើ... - 19/10/2018 19:56
  • លោក ពូទីន និយាយថា អតីតសាធារណរដ្ឋសូវៀត សោកស្តាយដែល រំលាយសហភាព... - 19/10/2018 19:46
  • ចិន​ មានបំណងបន្ធូរ បន្ថយបំរាម​ លើការនាំចូល អាហារពីជប៉ុន​ បន្... - 19/10/2018 17:04
  • មហាអំណាចអាមេរិក-ចិន​ ព្រមព្រៀងធ្វើឲ្យប្រសើរឡើង​នូវកិច្ច សហប... - 19/10/2018 16:45
  • Salah អាចត្រឡប់មកកាន់ ទីលានហ្វឹកហាត់ វិញហើយ សង្ឍឹមថា អាចលេងន... - 19/10/2018 16:36
  • ក្តៅ ! Seungri កំពុងមានទំនាក់ទំនង ស្នេហាជាមួយ តារាសម្តែងថ្ម... - 19/10/2018 16:31
  • ស្រក់ទឹកភ្នែកក្នុងបទ ”ជើងមេឃពណ៌ខ្មៅ” សម្តែងដោយ ហង្ស សុវណ្ណរ... - 19/10/2018 16:17
  • វេណេហ្ស៊ូអេឡា បណ្ដេញ មន្ត្រីទូតអេក្វាឌ័រ  - 19/10/2018 16:14
  • សិង្ហបុរីចោទប្រកាន់ ជនសង្ស័យ ពីបទរត់ពន្ធ ទំនិញប្រណីត ទៅកូរ៉េ... - 19/10/2018 16:13
  • Top