ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ឥណ្ឌាចេញច្បាប់កាត់ទោស ប្រហារជីវិត ជនរំលោភក្មេងស្រី ក្រោមអាយុ១២ឆ្នាំ

រដ្ឋ​ឥណ្ឌា​មួយ​បាន​អនុម័ត​ការ​កាត់​ទោស​ប្រហារ​ជីវិត ចំពោះ​ជន​រំលោភ​ផ្លូវ​ភេទ​លើ​ក្មេង​ស្រី អាយុ​ក្រោម​១២ឆ្នាំ។ ច្បាប់​ថ្មី​នេះ​ត្រូវ​បាន​អនុម័ត​ជា​ឯកច្ឆន្ទ ដោយ​រដ្ឋ Madhya Pradesh កាល​ពី​ថ្ងៃ​ច័ន្ទ កន្លង​ទៅ​នេះ។

ជាមួយ​គ្នា​នេះ​ដែរ ប្រមុខ​រដ្ឋមន្ត្រី​ឥណ្ឌា លោក Shivraj Singh Chouhan បាន​ប្រកាស​ថា «មនុស្ស​ដែល​រំលោភ​ក្មេង​ស្រី​អាយុ ១២ឆ្នាំ មិនមែន​ជា​មនុស្ស​ទេ ពួកគេ​គឺ​ជា​បិសាច។ ពួកគេ​មិន​សម​រស់​នៅ​ឡើយ»។

មិនតែប៉ុណ្ណោះ លោក Chouhan បាន​បន្ថែម​ទៀត​ថា «ពី​មុន​មក ជន​រំលោភ​ក្មេង​ទាំង​នោះ អាច​ត្រឹម​ទទួល​ការ​ផ្ដន្ទាទោស​ធ្ងន់ធ្ងរ ប៉ុន្តែ​ច្បាប់​ថ្មី​នេះ​នឹង​ដោះស្រាយ​ជាមួយ​ពួកគេ។ យើង​ក៏​នឹង​លើក​កម្ពស់​ការ​យល់​ដឹង​ក្នុង​សង្គម ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​បែប​នេះ​ផង​ដែរ»។
ច្បាប់​ថ្មី​នេះ​នឹង​បង្កើន​ការ​កាត់ទោស​អប្បបរមា សម្រាប់​អ្នក​រំលោភ​ផ្លូវ​ភេទ​កុមារ ដល់១៤ឆ្នាំ និង​សម្រាប់​អ្នក​រំលោភ​ជា​ក្រុម រហូត​ដល់​ទៅ​២០ឆ្នាំ។

ទោះ​បី​ជា​យ៉ាង​ណា ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​បាន​ព្រមាន​ថា ការ​កាត់ទោស​ប្រហារ​ជីវិត​បែប​នេះ អាច​ធ្វើ​ឲ្យ​ជន​ល្មោភកាម​ទាំង​នោះ សម្លាប់​ជនរងគ្រោះ​ដើម្បី​លុប​បំបាត់​ភស្តុតាង ព្រោះ​ពួកគេ​អាច​ត្រូវ​រក​ឃើញ​ថា​មាន​ទោស ដោយ​ការ​ផ្ដល់​សក្ខីកម្ម​របស់​កុមារ។
គួរ​បញ្ជាក់​ថា រដ្ឋ Madhya Pradesh មាន​ចំនួន​ប្រជាជន​ច្រើន​បំផុត លំដាប់​ទី៥ នៅ​ឥណ្ឌា ប៉ុន្តែ​ចំនួន​ករណី​រំលោភ​សេពសន្ថវៈ គឺ​មាន​ច្រើន​ជាង​គេ​បំផុត។ តួយ៉ាង កាល​ពី​ឆ្នាំ២០១៦ រដ្ឋ​មួយ​នេះ​ទទួល​បាន​ការ​រាយការណ៍ ចំពោះ​ករណី​រំលោភ​ចំនួន ៤ ៩០០ ក្នុង​ចំណោម​ករណី​រំលោភ​សរុប ៣៩ ០០០ នៅ​ទូទាំង​ប្រទេស​ឥណ្ឌា។ ជនរងគ្រោះ​ជិត​ពាក់​កណ្ដាល គឺ​ជា​អនីតិជន៕

ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • កងទ័ពស៊ីរីវាយដណ្ដើមបានតំបន់ ខ្ពស់រាប យុទ្ធសាស្ត្រ ដែលអាចមើលឃ... - 18/07/2018 15:23
  • Mbappe លុយ​រាប់​លាន​ ចុះ​ស្លៀកពាក់​​អាវ ខោ​តម្លៃ​ប៉ុន្មាន​រា... - 18/07/2018 14:48
  • ក្រុមហ៊ុន Google និង Facebook កំពុងងាកទៅរកទ្វីបអាហ្រ្វិក ដើម... - 18/07/2018 14:46
  • ជប៉ុន-អាមេរិក​ ពង្រីកកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ទ្វេភាគី​ ចំ... - 18/07/2018 14:44
  • អង្គការសហប្រជាជាតិចេញ ផ្សាយសៀវភៅ ណែនាំស្តីពីការ អប់រំផ្លូវភេ... - 18/07/2018 14:23
  • មូលហេតុនៅពីក្រោយ ដែលអាម៉េរិក រារាំងមិនឲ្យឥណ្ឌា ទិញប្រព័ន្ធកា... - 18/07/2018 14:14
  • ចំណុច​ពិសេស​ទាំង​ ៦ MacBook ទាក់​ចិត្ត​អ្នក​ជំនួញ​ មិន​តិច​ទ... - 18/07/2018 14:07
  • Twitter បិទដំណើរការគណនី ចំនួន ៥៨ លានគណនី នៅត្រីមាសទី៤ - 18/07/2018 14:06
  • ជោគជ័យនៃកីឡាបាល់ទាត់ ជំរុញឲ្យវិស័យ ទេសចរណ៍ ប្រទេសក្រូអាស៊ី ក... - 18/07/2018 14:04
  • ម៉ាកយីហោរបស់ចិន ទទួលការគាំទ្រ ច្រើននៃការ ប្រកួត World Cup នៅ... - 18/07/2018 13:09
  • X

    ads

    Top