ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

លីលី បះសក់ក្នុងឈុតវះពោះ យកកូនក្រក ដែលធ្វើភ័យបុ​ក​ពោះ ​ស្ទើលោ​ត​បេះដូងចេ​ញ​ មក​ក្រៅ

ភ្នំពេញៈ​ តារាសម្តែងជើងថ្មី ក​ញ្ញា លីលី បង្ហើបពីអារម្មណ៍ផ្ទាល់ខ្លួនថា មានឈុតខ្លះពិត​ជាស្លុ​ត និង​ការ​ស​ម្តែង​ជា​ច្រើន ប៉ុន្តែ​នាង​អ​ត់ទ្រាំ​ ដើ​ម្បីជំ​រុ​ញឲ្យ​សាច់​រឿ​ង​ នៃភា​ព​យន្ត នេះ​កាន់​តែ​ចា​ប់អា​រម្ម​ណ៍​ខ្លាំង ​ភ័យខ្លាំងគឺឈុតវះពោះយកកូនក្រក ។

តារា​សម្តែង​ស្រីស្រស់ កញ្ញា​ លីលី បា​នលើ​ក​ឡើង​ថា ក្នុងរឿ​ង ”បីខែ” នេះនា​ង​ពិត​ជាស្លុ​ត និង​ការ​ស​ម្តែង​ជា​ច្រើន ប៉ុន្តែ​នាង​អ​ត់ទ្រាំ​ ដើ​ម្បីជំ​រុ​ញឲ្យ​សាច់​រឿ​ង​ នៃភា​ព​យន្តនេះ​កាន់​តែ​ចា​ប់អា​រម្ម​ណ៍​ខ្លាំង​។​ នាងពិ​បា​កខ្លាំ​ង ​ក្នុង​ឈុត​ឆាក​ជាច្រើន ​នៅក្នុ​ង​រឿង ហើយពេ​ល​ខ្លះមា​ន​ស្លាកស្នា​ម នៅ​លើដ​ងខ្លួន ព្រោះតែ​មាន​ឈុត​ខ្លះ​ ត្រូវ​រងកា​រចា​ប់​បង្ខំ និងឈុ​តនៅ​ក្នុង​ទ្រុងមា​ន់ជា​ដើម​។ នាងថា​ឈុ​តឆា​ក​ទាំ​ងនេះ​ ទម្រាំ​តែធ្វើ​បា​ន គឺ​ឈឺអ​ស់​រាង​កាយ​ ព្រោះ​ត្រូវ​ច​ងជា​ប់​នឹង​គ្រែ​ តួប្រុ​សអ​ង្គុ​យពី​លើ​ជាដើ​ម។ 

តារាស្រី​វ័​យ​១៩ឆ្នាំ​រូប​នេះ​ប​ន្តថា​ កន្ល​ងម​ក​នា​ង​ធ្លាប់​ស​ម្តែ​ង ភា​ព​យ​ន្ត​ជា​ច្រើន​ដូ​ច​ជារឿ​ង “​មេឃុំក្រ​មុំ​”  “ផ្កា៤​ទង”​  “ច​ន្ទវ​ង្វេ​ងមេ​ឃ​”​  “​អា​ពាហ៍​ពិ​ពាហ៍​ច​ម្លែក​” ជាដើ​ម ​ប៉ុន្តែ​នេះ​ គឺជា​រឿង​ដំបូ​ង ដែ​ល​នាង​ស​ម្តែ​ងជា​តួ​​ឯ​ក​រួ​ម​គ្នា ជា​មួ​យលោ​ក​ ​លី ឧត្តម​ ហើ​យជួ​ប​ឈុត​ឆា​ក ដែ​លលំ​បា​កច្រើ​ន។ នាង​ថា​ពេលស​ម្តែង​រឿ​ងនេះ​ បន់​អស់ហើ​យគឺសុំ​កុំ​ឲ្យជួបហេ​តុការ​ ចម្លែក​ៗ​ព្រោះតែរឿ​ងនេះ ជាប្រ​ភេទ​រឿ​ងដែ​ល​មាន​វិញ្ញា​ណ បិសាច​ ខ្មោច ព្រា​យនោះ​។ 

ក្នុងឈុតមួយ​សម្តែ​ងរួមគ្នាជាមួយ ​លោក​ លី ឧត្តម និងក​ញ្ញា លីលី បាន​ធ្វើឲ្យ​គេ​ភ្ញាក់ផ្អើ​លខ្លាំ​ង នៅ​លើប​ណ្តាញ​ទំ​នា​ក់​ទំន​ង​ សង្គ​មហ្វេ​ស​ប៊ុក។ ពួគេ​ប្រា​ប់ថា​ ពិត​ជាភ័​យ​បារម្ភ និង​លំបា​កខ្លាំ​ង ទម្រាំ​តែបា​នឈុ​តឆា​ក ដ៏​ស្រៀ​វ​សាច់​មួយ​នេះ។​   គឺឈុត​ឆាក​វះ​កូន​ក្រ​ក ក្នុងភា​ព​យ​ន្តរឿង​ “បីខែ” ដែល​សម្តែ​ង​ដោ​យតួ​ប្រុ​ស​ លី ឧត្តម​ និ​ង​កញ្ញា​ លី​លី បា​ន​ធ្វើ​ឲ្យម​ហា​ជ​ន​ ចាប់​អា​រ​ម្មណ៍​ខ្លាំង ។ មិ​នត្រឹ​ម​តែអ្ន​កទ​ស្សនា​វីដេ​អូ​ខ្លីនេះទេ ដែ​លស្រៀ​វ​សាច់ សូម្បី​តែតា​រា​ប្រុស​ស្រី​ ដែល​សម្តែ​ងក្នុ​ង​រឿង​នេះ​ ក៏បុ​ក​ពោះ​ស្ទើលោ​ត​បេះដូង ចេ​ញ​មក​ក្រៅ​ដែ​រ។  អ្នកទាំងពីរពិ​តជា​ភ័​យ​ខ្លាច​ខ្លាំ​ង ក្នុ​ង​ឈុត​ឆាក​កាចសា​ហា​វបែ​បនេះ​ ហើយ​នេះជា​លើកទី​១ផ​ងដែ​រ​ ដែល​ពួកគេបាន​ស​ម្តែង​ឈុត​ឆាក លំបាក​និងភ័យខ្លា​ចច្រើ​ន​ នៅក្នុ​ងរឿ​ង ”បីខែ​” របស់​ផលិ​តក​ម្មមួយ។

សូមជម្រាបថា ភាព​យ​ន្តរឿ​ង ”បី​ខែ”​ ទើ​បនឹ​ងប​ញ្ចប់​ការ​ផលិ​ត​កាល​ពី​ថ្មីៗនេះ​ ​ហើយរំពឹ​ងថា​ នឹ​ងទ​ទួ​លបា​ន​ការ​ចា​ប់អា​រម្មណ័ខ្លាំ​ង ពី​អ្ន​កទស្ស​នា ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Hulk អះអាងថា មានក្លឹបនៅលីក កំពូលអង់គ្លេស កំពុងទាក់ទង ឲ្យទៅលេ... - 19/11/2017 09:51
  • កូរ៉េខាងជើង បដិសេធ​ មិនធ្វើការចរចារ ស្តីពីអាវុធនុយក្លេអ៊ែ  - 19/11/2017 09:48
  • ផ្ទះល្វែងជាន់ក្រោម ដាក់លក់ ទីតាំងស្ថិតនៅខាងក្រោយ រោងកុនលុច (... - 19/11/2017 08:51
  • គ្រូ​ Chelsea ប្រាប់​មូលហេតុ ​ដែល​មិន​កោរ​ពុក​ចង្កា​​​ - 19/11/2017 08:47
  • ច្បាប់​ន័រវែស​ ​ផាក​តាម​ទ្រព្យ ធ្វើ​ឲ្យ​មហាសេដ្ឋី ​អស់៣​ម៉ឺន... - 19/11/2017 08:45
  • សហរដ្ឋអាមេរិក គ្រោងលក់មីស៊ីលប្រភេទ Patriot Missile ទៅឲ្យប៉ូឡ... - 19/11/2017 08:37
  • ភ្ញាក់ផ្អើល! ស្ត្រី​នៅកុលសម្ព័ន្ធ​មួយ ត្រូវ​កាត់​ម្រាមដៃ​ខ្ល... - 19/11/2017 08:36
  • Arsenal និងEverton ប្រជែងគ្នាចង់បានកីឡាករ របស់ Middlesbrough... - 19/11/2017 08:34
  • Rain ប្រកាសចេញបទចម្រៀងថ្មី បែបខូចចិត្តនៅចុងខែនេះ - 19/11/2017 08:31
  • ក្រុមហុ៑ន CL ប្រកាសលក់ដី នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ជ... - 19/11/2017 08:31
  • Top