ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

អណ្ដើកហ្លួង២៥ក្បាលលែងឲ្យរស់នៅក្នុងដែនទឹកធម្មជាតិ

ភ្នំពេញ៖ ក្រុមអង្គការ និងអ្នកពាក់ព័ន្ធ បានលែងសត្វអណ្ដើកហ្លួងពេញវ័យចំនួន២៥ក្បាល  ដែលថែរក្សាក្នុងមជ្ឈមណ្ឌលអភិរក្សប្រភេទសត្វល្មូន ខេត្តកោះកុង ទៅក្នុងទឹកដីធម្មជាតិនៅតាមដងព្រែកស្រែអំបិល។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានឲ្យដឹងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ថា សត្វអណ្ដើកហ្លួង ស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងគ្រោះជិតផុតពូជ នៅលើសកលលោក និងជាអណ្ដើកមួយប្រភេទក្នុងចំណោមអណ្ដើកទាំង២៥ប្រភេទ ដែលកំពុងរងគ្រោះ ថ្នាក់ខ្លាំងជាងគេបំផុត នៅលើសកលលោក។

សេចក្ដីប្រកាសព័ត៌មានបន្តថា បន្ទាប់ពីទទួលបានការពិនិត្យសុខភាពដោយក្រុមគ្រូពេទ្យសត្វ មកពីសួនសត្វប្រន់នៅសហរដ្ឋអាមេរិករបស់អង្គការ WCS សត្វអណ្ដើកទាំង២៥ក្បាលនេះ ត្រូវបានបំពាក់ជាមួយឧបករណ៍តាមដានដែលអាចឲ្យក្រុមអ្នកស្រាវជ្រាវធ្វើការពិនិត្យ តាមដានរស់រាន បម្លាស់ទីរបស់ពួកវាបានច្រើនឆ្នាំ ព្រមទាំងអាចស្វែងយល់អំពីប្រភេទទីជម្រកធម្មជាតិដែលពួកវាប្រើប្រាស់ក្នុងប្រព័ន្ធព្រែក ទៀតផង។

លោក សោម ស៊ីថា ទីប្រឹក្សាបច្ចេកទេសគម្រោងអភិរក្សខេត្តកោះកុងនៃអង្គការ WCS បានឲ្យដឹងថា “កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានហាមឃាត់សកម្មភាពបូមខ្សាច់នៅតាមប្រព័ន្ធព្រែកស្រែអំបិល ដែលជាដំណឹងល្អបំផុតមួយសម្រាប់ការងារអភិរក្សសត្វអណ្ដើកហ្លួង ពីព្រោះវាបានជួយការពារ ថែរក្សាប្រព័ន្ធព្រែកស្រែអំបិល ដែលទីធម្មជាតិ និងជាកន្លងពងកូនតែមួយគត់របស់អណ្ដើកហ្លួងនៅកម្ពុជា”។

ទាក់ទងនឹងសត្វអណ្ដើកហ្លួងខាងលើនេះ ប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផល លោក អ៊ុក វិបុល បានអះអាងថា “រដ្ឋបាលជលផល សហការជាមួយអង្គការ WCS បាននឹងកំពុងធ្វើការអភិរក្សសត្វអណ្ដើកហ្វួងនេះ អស់រយៈពេលជិត២០ឆ្នាំ។ 

ក្រៅពីសកម្មភាពអភិរក្សដូចជាការការពារសំបុក ការពារទីជម្រក និងការអប់រំផ្សព្វផ្សាយជាដើម ក៏បានសាងមជ្ឈមណ្ឌលអភិរក្សប្រភេទសត្វល្មួននៅខេត្តកោះកុងដើម្បីចិញ្ចឹម ថែរក្សា និងបង្កាត់ពូជ អណ្ដើកជាដើម”។លោកក៏បានអំពាវនាវ ដល់សាធារណៈជន ចូលរួមអភិរក្សសត្វអណ្ដើកហ្លួងកុំឲ្យបាត់បង់ ដោយកុំទិញ និងបរិភោគសាច់ ឬពងរបស់វា៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ៨ម៉ឺនដុល្លារ ក្រុមហ៊ុន សែលកា... - 20/04/2018 20:43
  • ណាសាចាប់ផ្តើម បង្ហោះយានអវកាស SpaceX Falcon 9 ជាមួយផ្កាយរណប ត... - 20/04/2018 20:04
  • លោក មូន ជេអ៊ីន និយាយថា កូរ៉េខាងជើងហាក់ មានឆន្ទៈលុបបំបាត់ នុយ... - 20/04/2018 19:47
  • Grace Chan អួតទៀតហើយថា មិត្តប្រុសវ័យចំណាស់ Kevin Cheng ជាមនុ... - 20/04/2018 19:41
  • Pereira ចង់ត្រឡប់មក Man United វិញទោះ Valencia ចង់ទិញកីឡាកររ... - 20/04/2018 18:50
  • ឥណ្ឌាអាចទិញ យកកូនយន្តហោះ ពិឃាតគ្មានមនុស្សបើក ក្រោយលោក ត្រាំ... - 20/04/2018 18:46
  • កីឡាករឆ្នើម Ke Jie ប្រកួតប្រជែង ជាមួយកម្មវិធី Chinese AI Go... - 20/04/2018 17:31
  • ការសិក្សា៖​ ប្រជាជនប្រមាណ​ ៩៥% លើសកលលោក​ ដកដង្ហើម ចេញចូលជាមួ... - 20/04/2018 17:30
  • ក្រុមហ៊ុន Lockheed ទទួលកុងត្រាថ្មី សម្រាប់អាវុធវាយ ប្រហារលឿន... - 20/04/2018 16:59
  • តួ Stranger Things នាង Bobby Brown ជាតារាក្មេងបំផុត ដែលជាប់ឈ... - 20/04/2018 16:44
  • X

    ads

    Top