ភ្នំពេញៈ តារាចម្រៀងស្រីល្បីឈ្មោះនិងជាគ្រាប់ពេជ្រ អ្នកនាង មាស សុខសោភា នៅតែអាចរក្សាបានតំណែងកំពូល ប្រចាំផលិតកម្មថោន ទោះបីជារូបនាង មិនសូវមានបទចម្រៀងថ្មីៗ សម្រាប់ចេញលក់ក៏ដោយ ។ថ្មីៗនេះពេលនាងដើរលំហែរកាយជាមួយក្រុមគ្រួសារ បានបង្ហាញនូវរូបភាពដ៏សិចស៊ី និងទាក់ទាញបំផុត ។
គេតែងសង្កេតឃើញថា អ្នកនាង មាស សុខសោភា ជាតារាចម្រៀងម្នាក់ ដែលចូលចិត្តតែងខ្លួនប្លែកៗ ទាំងសុភាព និងស៊ិចស៊ី គឺនាងអាចធ្វើបានទាំងអស់។
ទស្សនិកជនពេលឃើញរូបភាពប៉ុន្មានសន្លឹករបស់ មាស សុខសោភា កាលពីម្សិលមិញនេះបានធ្វើឲ្យអ្នកគាំទ្ររបស់នាង ស្ទើរតែក្តៅខ្លួនទៅហើយ ពេលដែលឃើញនាង បង្ហោះរូបបញ្ចេញស្ទើរទាំងស្រុង ក្នុងឈុតហែលទឹក នៅឯឆ្នេរសមុទ្រ។ នេះមិនមែនជាលើកទីមួយ ដែលសោភាបង្ហោះរូបបែបនេះនោះទេ គ្រាន់តែមួយរយៈចុងក្រោយនេះនាងបង្ហោះតែរូបធម្មតាៗតែប៉ុណ្ណោះ។
សូមរំលឹកថា តារាចម្រៀងលំដាប់ខ្ពស់ក្នុងផលិតកម្មថោន កញ្ញា មាស សុខសោភា ចេញដឹកនាំចម្រៀងផ្ទាល់ខ្លួនក្នុងគោលបំណងលើកកម្ពស់ឱ្យក្មេងៗយកចិត្តទុកដាក់ក្រេបចំណេះដឹង ដើម្បីធ្វើយ៉ាងណាឱ្យ ក្លាយជាមនុស្សល្អក្នុងគ្រួសារ និងសង្គមជាតិ ដែលបទដំបូងបំផុតនោះមានចំណងជើងថា Love My Freedom ។
តារាចម្រៀងល្បីឈ្មោះ មាស សុខសោភា ឲ្យភ្នាក់ងារយើងដឹងថា "ខ្ញុំគ្មានចង់បានអ្វីក្រៅតែឃើញក្មេងៗគាត់មានការព្យាយាមយកចិត្តទុកក្នុងការសិក្សាទេ សម្រាប់ចម្រៀងដែលខ្ញុំចេញផលិតផ្ទាល់ខ្លួនបែនេះ ហើយខ្ញុំជឿជាក់បទនេះនឹងធ្វើក្មេងៗអាចទទួលយកបាន" ៕





