ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ភ្ញាក់ផ្អើល! តោមីងសឺសមាជិក F4 និងអតីតមិត្តស្រីជួបជុំនៅម៉ាឡេស៊ីក្រោយបែកគ្នាជាង១០ឆ្នាំ

តៃវ៉ាន់៖ តារាសម្តែង Jerry Yan ដែលគ្រប់គ្នាស្គាល់ថាជាតោមីងសឺសមាជិកក្រុម F4 និងអតីតមិត្តស្រី Lin Chi Ling ត្រូវប្រទះឃើញនៅប្រទេសម៉ាឡេស៊ីជាមួយគ្នា ធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល ព្រោះអ្នកទាំងពីរបានបែកគ្នាជាង១០ឆ្នាំមកហើយ។

ព័ត៌មានពី Jaynestar បានឱ្យដឹងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា តារាសម្តែងតៃវ៉ាន់វ័យ៤០ឆ្នាំ Jerry Yan ត្រូវអ្នកគាំទ្រប្រទះឃើញនៅ ប្រលានយន្តហោះអន្តរជាតិ Kuala Lumpur កាលពីសប្តាហ៍មុនដោយស្លៀកឈុតខ្មៅ និងពាក់ម៉ាសជិតមុខតែចៃដន្យត្រូវគេមើលស្គាល់ ខណៈអតីតមិត្តស្រី Lin Chi Ling កំពុងស្នាក់នៅបំពេញការងារនៅប្រទេសមួយនោះយូហើយដែរ ។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺអ្នកទាំងបានចុះពីរថយន្តតែមួយគឺ Lin Chi Ling ជាអ្នកមកទទួល Jerry Yan ទៅសណ្ឋាគារមួយកាលពីយប់ថ្ងៃសៅរ៍។  ចុះពីរថយន្ត Jerry Yan បានញញឹមយ៉ាងកក់ក្តៅមកកាន់តារាវ័យ៤២ឆ្នាំ Lin Chi Ling ហើយការជួបជុំរបស់តារាទាំងពីរនៅម៉ាឡេស៊ីនេះ ត្រូវអ្នកគាំទ្រហៅថានេះជាគូស្នេហ៍ជួបជុំប្រចាំសតវត្ស។

តារារូបស្រស់ Lin Chi Ling និង Jerry Yan បានបែកគ្នាកាលពីឆ្នាំ២០០៦ ក្រោយទំនាក់ទំនងស្នេហ៍៦ឆ្នាំ ហើយក្រោយបែកគ្នាពួកគេនៅមិនព្រមមានអ្នកថ្មីរាងខ្លួន ហើយជួបគ្នាលើកនេះធ្វើឱ្យ Fan នាំគ្នារំភើបជំនួស ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ៨ម៉ឺនដុល្លារ ក្រុមហ៊ុន សែលកា... - 20/04/2018 20:43
  • ណាសាចាប់ផ្តើម បង្ហោះយានអវកាស SpaceX Falcon 9 ជាមួយផ្កាយរណប ត... - 20/04/2018 20:04
  • លោក មូន ជេអ៊ីន និយាយថា កូរ៉េខាងជើងហាក់ មានឆន្ទៈលុបបំបាត់ នុយ... - 20/04/2018 19:47
  • Grace Chan អួតទៀតហើយថា មិត្តប្រុសវ័យចំណាស់ Kevin Cheng ជាមនុ... - 20/04/2018 19:41
  • Pereira ចង់ត្រឡប់មក Man United វិញទោះ Valencia ចង់ទិញកីឡាកររ... - 20/04/2018 18:50
  • ឥណ្ឌាអាចទិញ យកកូនយន្តហោះ ពិឃាតគ្មានមនុស្សបើក ក្រោយលោក ត្រាំ... - 20/04/2018 18:46
  • កីឡាករឆ្នើម Ke Jie ប្រកួតប្រជែង ជាមួយកម្មវិធី Chinese AI Go... - 20/04/2018 17:31
  • ការសិក្សា៖​ ប្រជាជនប្រមាណ​ ៩៥% លើសកលលោក​ ដកដង្ហើម ចេញចូលជាមួ... - 20/04/2018 17:30
  • ក្រុមហ៊ុន Lockheed ទទួលកុងត្រាថ្មី សម្រាប់អាវុធវាយ ប្រហារលឿន... - 20/04/2018 16:59
  • តួ Stranger Things នាង Bobby Brown ជាតារាក្មេងបំផុត ដែលជាប់ឈ... - 20/04/2018 16:44
  • X

    ads

    Top