ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ទស្សនាវត្ដី Forbes ទ្រព្យសម្បត្តិ ដូណាល់ ត្រាំ ធ្លាក់ពី ៣,៧ពាន់លានដុល្លារ មកត្រឹម ៣,១ពាន់លានដុល្លារ

បរទេស៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានធ្លាក់លេខចំនួន ៩២ នៅក្នុងបញ្ជីរបស់ទស្សនាវដ្ដី Forbes ចំពោះអ្នកដែលមានទ្រព្យសម្បត្តិ ច្រើនបំផុតរបស់ជនជាតិអាមេរិក។ ទស្សនាវដ្តីនេះបានដាក់ទ្រព្យសម្បត្តិរបស់ Trump ថាចំនួន ៣,១ពាន់លានដុល្លារ គឺធ្លាក់ពី ៣,៧ពាន់លានដុល្លារកាលពីឆ្នាំមុន។

យោងតាមសារព័ត៌មាន THE GUARDIAN ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ បានឲ្យដឹងថា Forbes បានផ្សាយថា តម្លៃនៃការកាន់កាប់អចលនទ្រព្យមួយចំនួនរបស់ក្រុមហ៊ុន Trump បានធ្លាក់ចុះនាពេលថ្មីៗនេះ។

Forbes បានចាត់ថ្នាក់លោក Trump ថាជាមហាសេដ្ឋីដំបូងគេដែលជាអ្នកមានទ្រព្យសម្បត្តិច្រើនទី ២៤៨នៅអាមេរិក ដោយកាលពីឆ្នាំមុនគាត់បានជាប់ចំណាត់ថ្នាក់លេខ ១៥៦។

ក្នុងនាមជាបេក្ខជនម្នាក់លោក Trump បាននិយាយថា ទ្រព្យសម្បត្តិសុទ្ធរបស់គាត់មានជាង ១០ពាន់លានដុល្លារ ប៉ុន្តែ Forbes បានប៉ាន់ស្មានថា តួលេខនេះនឹងមានចំនួន ៤,៥ពាន់លានដុល្លារនៅក្នុងខែកញ្ញាឆ្នាំ ២០១៥។ តាមរយៈការប៉ាន់ប្រមាណរបស់ Forbes ទ្រព្យសម្បត្តិរបស់ Trump បានធ្លាក់ចុះ ៣១ភាគរយក្នុងរយៈពេល ២ឆ្នាំមកនេះ។

បញ្ជីឈ្មោះលើទស្សនាវដ្តី Forbes សម្រាប់អ្នកដែលមានទ្រព្យមហាសាលក្នុងលោកនេះ នៅតែបានទៅលើសហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ស្ថិតនៅលើគេបំផុត ជាមួយនឹងទ្រព្យសម្បត្តិ ៨៩ពាន់ដុល្លារ បន្ទាប់មកមាន  Amazon's Jeff Bezos និងលោក Warren Buffett ម្ចាស់ក្រុមហ៊ុន Berkshire Hathaway៕

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Ronaldo ហោះទៅអេស្បាញ សម្រាប់ជំនួប រវាងJuventus នឹង Valencia - 19/09/2018 19:22
  • ស្ត្រីទី១ របស់កូរ៉េខាងត្បូង បំពេញទស្សនកិច្ច ទីតាំងសំខាន់ៗ នៅ... - 19/09/2018 19:20
  • អាហារូបករណ៍ ពេញ ១ កន្លែងលើជំនាញច្បាប់ ពីសាកលវិទ្យាល័យ អាមេរិ... - 19/09/2018 19:06
  • ក្បឿង​ ជីប ម៉ុង រកឃើញ អ្នកឈ្នះទៀតហើយ - 19/09/2018 17:14
  • Made in America នៅតែបន្តសម្លាប់ ពលរដ្ឋស៊ីវិល ជាពិសេសកុមារ រា... - 19/09/2018 17:09
  • ការថែរក្សា​​ សុខភាពតាមវ័យ - 19/09/2018 17:04
  • មើល​ជើង​កីឡាករ​ Real, Man Utd, Man City & Bayern ត្រូវ​ចេញ​... - 19/09/2018 16:41
  • អាមេរិក កំពុងពិចារណាទៅលើ ការកំណត់មូលដ្ឋានទ័ព របស់ខ្លួននៅ ក្ន... - 19/09/2018 16:25
  • លោក ពូទីន៖ ប្រតិបត្តិការ របស់កងកម្លាំងដែន អាកាសអ៊ីស្រាអែល បំ... - 19/09/2018 15:58
  • ប្រទេសកូរ៉េ ទាំងពីរ មានគោលដៅ បំបាត់ការជាប់គាំង កិច្ចពិភាក្សា... - 19/09/2018 15:54
  • X

    ads

    Top