ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

ហេតុផលមួយ ធ្វើឲ្យមហាសេដ្ឋី វៀតណាមម្នាក់ បរិច្ចាគប្រាក់ ៥ លានដុល្លារ ជួយជនរងគ្រោះ ខ្យល់ព្យុះនៅអាមេរិក

មហាសេដ្ឋី​វៀតណាម​ម្នាក់ ដែល​បាន​មក​រស់នៅ ​សហរដ្ឋអាមេរិក ក្នុង​នាម​ជា​ជនភៀសខ្លួន បាន​បរិច្ចាគ​ប្រាក់​ចំនួន ៥ លាន​ដុល្លារ ដល់​ជនរងគ្រោះ​នៃ​ខ្យល់ព្យុះ Harvey នៅ​ទីក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក។

លោក Kieu Hoang អាយុ ៧៣ ឆ្នាំ ដែល​បច្ចុប្បន្ន​រស់នៅ​រដ្ឋ California បាន​និយាយ​ថា ការ​បរិច្ចាគ​ប្រាក់​នេះ​គឺ​ជា​ការ​សងគុណ​ទៅ​ដល់​អាមេរិក បន្ទាប់​ពី​លោក​អាច​រត់​ភៀសខ្លួន​ពី​សង្គ្រាម​វៀតណាម មក​រស់​នៅ​ទី​នោះ កាល​ពី​ឆ្នាំ​១៩៧៥។

អភិបាលក្រុង Houston លោក Sylvester Turner បាន​និយាយ​ថា ប្រាក់​បរិច្ចាគ​របស់​លោក Hoang នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​ជួយ​ជនរងគ្រោះ ដែល​ងាយ​រងគ្រោះ ដូចជា មនុស្ស​ចាស់​ជរា ជន​ក្រីក្រ និង អ្នក​ដែល​មាន​តម្រូវការ​ចាំបាច់ ពី​ទីកន្លែង​ជម្រក​បណ្ដោះ​អាសន្ន ទៅ​ជា​លំនៅដ្ឋាន​អចិន្ត្រៃយ៍ ជាដើម។

នៅ​ក្នុង​សន្និសីទកាសែត​មួយ កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ លោក Hoang បាន​ប្រាប់​ឲ្យ​ដឹង​ថា «ខ្ញុំ​មក​ទី​នេះ​ដើម្បី​អរគុណ​ដល់​ប្រជាជន​អាមេរិក ដែល​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​មក​ប្រទេស​នេះ ក្នុង​នាម​ជា​ជនភៀសខ្លួន កាល​ពី​ដើម​ឆ្នាំ ១៩៧៥ នៅ​អាយុ ៣១ ឆ្នាំ។ ខ្ញុំ​មក​ទី​នេះ ដើម្បី​សងគុណ បរិច្ចាគ និង​បង្ហាញ​ការ​ដឹង​គុណ​ចំពោះ​ប្រទេស​ដ៏​អស្ចារ្យ​នេះ»។

គួរ​បញ្ជាក់​ថា លោក Hoang មក​សហរដ្ឋអាមេរិក​ដំបូង ធ្វើ​ការ​ប្រាក់ខែ​ត្រឹម ១,២៥ ដុល្លារ​ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​នេះ លោក​ជា​ម្ចាស់​ក្រុមហ៊ុន​ថែទាំ​សុខភាព Rare Antibody Antigen Supply (RAAS) ដែល​មាន​តម្លៃ ១៤ ពាន់​លាន​ដុល្លារ ហើយ​មាន​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន ប្រហែល ៣ ពាន់​លាន​ដុល្លារ​ទៀត​ផង។

ខ្យល់​ព្យុះ​កំណាច Harvey បាន​សម្លាប់​មនុស្ស​ប្រមាណ​ជា ៥០ នាក់ និង​បំផ្លិចបំផ្លាញ​ផ្ទះ​សម្បែង​រហូត​ដល់​ទៅ​ជាង ២០០ ០០០ ខ្នង​ឯណោះ៕

ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Man United ចង់បានខ្សែការពារ David Luiz ពី Chelsea - 17/11/2017 20:09
  • តារាចម្រៀង Linda Chien ប្រាប់ថាបុរស ក្នុងចិត្តនាងគឺតារាកូរ៉េ... - 17/11/2017 19:54
  • ស្នែងចម្លែក អាយុ 6000 ឆ្នាំ រកឃើញដោយសិស្សអាយុ ១៣ ឆ្នាំនៅ Eas... - 17/11/2017 19:30
  • Apple ជួយអភិវឌ្ឍកម្មវិធីប្រឆាំង នឹងសារឥតបានការ ជាមួយរដ្ឋាភិប... - 17/11/2017 19:25
  • រកឃើញភពថ្មីទំហំ ប៉ុនផែនដីតែក្នុងមួយឆ្នាំ នៅទីនោះមានរយៈពេល មិ... - 17/11/2017 18:40
  • Jack Wilshere ត្រៀមខ្លួនដើរចេញ ទាំងគ្មានតម្លៃខ្លួន ពីក្លិប A... - 17/11/2017 18:23
  • សមយុទ្ធយោធាចម្រុះជាតិសាសន៍ របស់អង្គការណាតូ ត្រូវបានបញ្ចប់ ទៅ... - 17/11/2017 18:00
  • Charlie Puth ត្រូវគ្នាវិញហើយ ជាមួយ Justin Bieber ក្រោយមើលមុ... - 17/11/2017 17:49
  • ហ្វូស៊ីលកត់ត្រា ប្រវត្តិសាស្រ្តមនុស្ស៖ ឆ្អឹងក្បាលរបស់ចិន អាយ... - 17/11/2017 17:43
  • ស្នេហារបស់កំពូល តារាសម្តែង Lee Min Ho និង Bae Suzy ដល់ផ្លូវប... - 17/11/2017 16:47
  • Top