ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

តារាបង្ហាញម៉ូដថៃ​ និងខ្មែរ រួមគ្នាដើរម៉ូដ សំលៀកបំពាក់ នៅកណ្ដាលផ្សារអ៊ីអន

ភ្នំពេញ៖​ តារាម៉ូដែលថៃ និងម៉ូដែលខ្មែរ​ ចំនួន៧នាក់​ បាន​បង្ហាញម៉ូដ សម្លៀកបំពាក់​ ដែលកែច្នៃដោយជាងជំនាញមកពីប្រទេស ថៃចំនួន៧ម៉ូត នៅក្នុងព្រឹត្តិការណ៍ Thailand Fashion & Lifestyle 2017 នៅប្រទេសកម្ពុជា ដោយក្នុងពិធីនោះ មានគោលបំណង​ បង្ហាញស្នាដៃច្នៃប្រឌិត សម្លៀកបំពាក់ប្លែករបស់ អ្នកជំនាញថៃ​ ដើម្បីចែករំលែកដល់ អ្នកច្នៃម៉ូតនៅកម្ពុជា និងដើម្បីអបអរការ ដាក់តាំងបង្ហាញ ផលិតផលថែរក្សាសម្រស់ និងទំនិញម៉ាកល្បី ប្រចាំប្រទេសថៃនៅផ្សារទំនើបអ៉ីអន។

អ្នករៀបចំកម្មវិធីបានប្រាប់ឲ្យដឹងថា ការរៀបចំពិពណ៌ ផលិតផលថៃ​ ដែលមានប្រភេទម៉ាក ប្រេនៗពេញរយៈពេល២ថ្ងៃ គឺថ្ងៃទី១២ និងថ្ងៃទី១៣ កញ្ញា ទើបអ្នកជំនាញ​ច្នៃម៉ូតរបស់ថៃសម្រេចនាំយកតារាថៃ៣រូប ដែលជាតារា​ម៉ូដែលនៅក្នុង ពិភពបង្ហាញម៉ូដ ឲ្យមក បង្ហាញម៉ូដ នៅកម្ពុជា ដោយបានទាំងនាំម៉ូដ​ ដែលមានតម្លៃថ្លៃៗ ក្រោមការច្នៃប្រឌិតរបស់ អ្នកជំនាញថៃ​ មកបង្ហាញ នៅក្នុងវេទិកា នោះផង។

ក្នុងចំណោមតារាថៃទាំង៣នោះ​ ក៏មានតារាម៉ូដែល២រូបគឺ កញ្ញា ធិសាណាត សនសឹក និងកញ្ញា សុផាផន ម៉ាលិសន់ ដែលជាតារា ម៉ូដែល ល្បីឈ្មោះ​ នៅក្នុងប្រទេសថៃមក​ចូលរួមផងដែរ។ ដោយឡែកសម្រាប់តារាម៉ូដែលកម្ពុជា​ ចំនួន៤រូប​ គឺជាសមាជិកមកពីក្រុមPop Model ដែលសុទ្ធតែជា តារាម៉ូដែលអាជីព និងក្រុមដែលបានទទួលជោគជ័យ ក្នុងការបង្ហាញម៉ូតនៅក្នុង ប្រទេសវៀតណាមមុននេះ។

ពិធីនោះក៏មានការដើរម៉ូដ​ ដោយកុមារាកុមារីតូចៗ ជាជនជាតិថៃ ដើម្បីបង្ហាញឈុតកុមារដែលច្នៃ​ ដោយអ្នកជំនាញផងដែរ អមដោយ ស្ដង់ដាក់ លក់ផលិតម៉ាកល្បីៗ​ រួមមានសម្លៀកបំពាក់ គ្រឿងសម្អាង សម្ភារ:ប្លាស្ទិកផ្ទះបាយ គ្រឿងសង្ហារឹម និងទំនិញដែលមាន យីហោល្បីៗ ជាច្រើនមុខទៀត ​ដែលត្រូវបានដាក់លក់បញ្ចុះតម្លៃ​ យ៉ាងពិសេសនៅជាន់ក្រោម​ របស់ផ្សារ អ៉ីអនរហូត ដល់ល្ងាចថ្ងៃទី១៣ កញ្ញា នេះទៀតនោះ។

វេទិកាបង្ហាញម៉ូតនោះ​ ត្រូវគេឃើញមានការទស្សនា យ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវមកពី ប្រទេសថៃ និងអ្នក​ចូលផ្សារអ៉ីអន ជាពិសេសនៅ ពេលមានការប្រកាសថា​សម្លៀកបំពាក់ដែលបានស្លៀកបង្ហាញ គឺសុទ្ធតែជាសម្លៀកបំពាក់​ ដែលមានតម្លៃ រាប់រយដុល្លារ ឡើងទៅ និងជាស្នាដៃរបស់អ្នក ច្នៃម៉ូដ​ ល្បីៗប្រចាំប្រទេសថៃ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • កូនរក្សាទម្លាប់នេះរាល់ថ្ងៃ នឹងមិនសូវជួបពេទ្យទេ - 18/01/2018 11:12
  • ឆៃ លីដាឡែន ទើបមានអ្នកជ្រែកស្នេហ៍ ព្រោះអត់មានកូនបែរ ជាធ្លាយរ... - 18/01/2018 11:04
  • តូចចិត្តមុខមាត់មិនស្អាត បុរសម្នាក់នេះវះកាត់៣០ដង ហើយនេះជាលទ្ធ... - 18/01/2018 10:39
  • កាសែតកូរ៉េខាងជើងហៅ ដូណាល់ ត្រាំ ជាឆ្កែឆ្កួត រឿងអួតប៊ូតុងនុយក... - 18/01/2018 10:17
  • ដឹងអត់! រវាង Messi និង Ronaldo លោក Pele ជ្រើសយកមួយណា ? - 18/01/2018 10:13
  • អាមេរិក​ ថាកិច្ចការទូតលើកូរ៉េខាងជើង​ ត្រូវបានគាំទ្រដោយជម្រើស... - 18/01/2018 09:52
  • អេមីរ៉ាតអារ៉ាប់រួម កំពុងរៀបចំប្តឹងកាតា រឿងយកយន្តហោះចម្បាំង​​... - 18/01/2018 09:41
  • មូលហេតុដែលប្រទេស ស្វីស ហាមមិនឲ្យចំអិន ឬទម្លាក់បង្កងចូលទឹកក្ត... - 18/01/2018 09:38
  • កូរ៉េខាងត្បូង បដិសេធមិនបញ្ជូនឲ្យត្រឡប់ទៅវិញ នូវជនផ្តាច់ខ្លួន... - 18/01/2018 09:35
  • អ្នកវិទ្យាសាស្រ្ត៖ ស្រ្តី មានអារម្មណ៍ ផ្លូវភេទខ្លាំងជាងបុរស - 18/01/2018 08:56
  • X

    ads

    Top