ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

ក្រុមប្រឹក្សា សន្តិសុខយូអិន បានព្រមព្រៀងជាឯកច្ឆ័ន្ទ បង្កើនទណ្ឌកម្ម លើកូរ៉េខាងជើង

បរទេស៖ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានព្រមព្រៀងគ្នាជាឯកច្ឆ័ន្ទ បង្កើនទណ្ឌកម្មប្រឆាំង​កូរ៉េខាងជើង ជុំវិញការធ្វើតេស្តនុយក្លេអ៊ែលើកទី៦ ដែលមានថាមពល ខ្លាំងក្លាបំផុត កាលពីថ្ងៃទី០៣ ខែកញ្ញាកន្លងទៅ ដោយ ការដាក់បម្រាម លើការនាំចេញវាយនភ័ណ្ឌ និងកំណត់ការនាំចូលប្រេងឆៅ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ លោក Nikki Haley ដែលសរសើរ ចំពោះចំណងមិត្តភាពដ៏រឹងមាំ រវាងប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន ស៊ី ជីនពីង សម្រាប់កិច្ចចរចាសេចក្តី សម្រេចដ៏ជោគជ័យ បាននិយាយថា ប្រសិនបើកូរ៉េខាងជើង យល់ព្រមឈប់កម្មវិធីនុយក្លេអ៊ែរ វានឹងទាមទារបានមកវិញ នូវអនាគតរបស់ខ្លួន ប៉ុន្តែប្រសិន បើនៅតែបន្ត ដើរតាមផ្លូវដ៏គ្រោះថ្នាក់នេះ សម្ពាធបន្ថែម នឹងបន្តកើតមាន។

សូមជម្រាបផងដែរថា តាមសេចក្តីរាយការណ៍មួយ ពីកាសែតរ៉យទើ សេចក្តីសម្រេចដាក់ទណ្ឌកម្មថ្មីលើកនេះ គឺជាសេចក្តីសម្រេច ទណ្ឌកម្មលើកទី៩ ដែលក្រុមប្រឹក្សាមានសមាជិក១៥ បានឯកច្ឆ័ន្ទគ្នាអនុម័ត ចាប់តាំងពីឆ្នាំ២០០៦មក  ជុំវិញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង៕

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Man United ចង់បានខ្សែការពារ David Luiz ពី Chelsea - 17/11/2017 20:09
  • តារាចម្រៀង Linda Chien ប្រាប់ថាបុរស ក្នុងចិត្តនាងគឺតារាកូរ៉េ... - 17/11/2017 19:54
  • ស្នែងចម្លែក អាយុ 6000 ឆ្នាំ រកឃើញដោយសិស្សអាយុ ១៣ ឆ្នាំនៅ Eas... - 17/11/2017 19:30
  • Apple ជួយអភិវឌ្ឍកម្មវិធីប្រឆាំង នឹងសារឥតបានការ ជាមួយរដ្ឋាភិប... - 17/11/2017 19:25
  • រកឃើញភពថ្មីទំហំ ប៉ុនផែនដីតែក្នុងមួយឆ្នាំ នៅទីនោះមានរយៈពេល មិ... - 17/11/2017 18:40
  • Jack Wilshere ត្រៀមខ្លួនដើរចេញ ទាំងគ្មានតម្លៃខ្លួន ពីក្លិប A... - 17/11/2017 18:23
  • សមយុទ្ធយោធាចម្រុះជាតិសាសន៍ របស់អង្គការណាតូ ត្រូវបានបញ្ចប់ ទៅ... - 17/11/2017 18:00
  • Charlie Puth ត្រូវគ្នាវិញហើយ ជាមួយ Justin Bieber ក្រោយមើលមុ... - 17/11/2017 17:49
  • ហ្វូស៊ីលកត់ត្រា ប្រវត្តិសាស្រ្តមនុស្ស៖ ឆ្អឹងក្បាលរបស់ចិន អាយ... - 17/11/2017 17:43
  • ស្នេហារបស់កំពូល តារាសម្តែង Lee Min Ho និង Bae Suzy ដល់ផ្លូវប... - 17/11/2017 16:47
  • Top