ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

ស្រ្តីឥណ្ឌូនេស៊ីម្នាក់ ត្រូវគេវាយ ១០០រំពាត់ ដោយចោទថា ប្រព្រឹត្តអំពើផិតក្បត់

បរទេស៖ ស្រ្តីអាយុ ៣០ឆ្នាំម្នាក់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីតុលាការនៃច្បាប់ សារៀ (Sharia) នៅក្នុងប្រទេស ឥណ្ឌូនេស៊ី បានពិន័យដោយវាយចំនួន ១០០រំពាត់ផ្តៅ នៅនឹងមុខជាសាធារណៈជន នៅក្នុងទីក្រុង ហុកសេ ម៉ាវី ដែលស្ថិតនៅភាគអាគ្នេយ៍រដ្ឋធានី បាន់ដា អាឆេ។ 

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧ បានឲ្យដឹងថា ស្ថិតនៅក្រោមច្បាប់ សារៀ ឬច្បាប់សាសនាមូស្លីម ការផឹកសា្រ ការផិកក្បត់ ការស្រលាញ់ភេទដូចគ្នា លេងល្បែង ការបង្ហាញអាការៈខាងក្រៅណាមួយ ដែលធ្វើឲ្យប៉ះពាល់ដល់អាពាហ៍ពិពាហ៍នោះ គឺជាការហាមឃាត់។ ខេត្ត អាឆេ មិនត្រឹមតែជាខេត្តមួយ នៅក្នុងប្រទេស ឥណ្ឌូនេស៊ី ដែលអនុវត្តច្បាប់សារៀនោះទេ មានស្រុកផ្សេងទៀតនៅទូទាំងប្រទេស ឥណ្ឌូនេស៊ី ក៏កំពុងអនុវត្តច្បាប់ដ៏មានឥទ្ធិពលនេះដែរ។

ស្ត្រីម្នាក់ឈ្មោះ Mazidah ត្រូវបានដាក់ទណ្ឌកម្ម ដោយចោទថា ប្រព្រឹត្តអំពើផិតក្បត់។ ច្បាប់អាក្រក់ដែលរាប់បញ្ចូលនៅក្នុងគោលនយោបាយសាសនាមូស្លីម ដែលអនុវត្តនៅតាមបណ្តាប្រទេសដទៃទៀតដូចជាអារ៉ាប៊ីសាអូឌីត និងស៊ូដង់បានបង្គាប់ថាស្ត្រីពាក់កន្សែងលើក្បាលគឺជាអ្នកប្រព្រឹត្តអំពើផិតក្បត់។

Mazidah ត្រូវបានគេវាយប្រហារពីការវាយចំនួន ១០០រំពាត់ផ្តៅ នៅចំពោះមុខហ្វូងមនុស្សដ៏ច្រើន ដែលរួមមានទាំងកូនក្មេងនៅខាងក្រៅវិហារអ៊ីស្លាមមួយ ហើយត្រូវនាំយកទៅមន្ទីរពេទ្យ ជាមួយគ្នានោះដែរ បុរសម្នាក់ទៀតដែលមានអាយុ ៣៤ឆ្នាំ ក៏ត្រូវគេវាយចំនួន ១០០រំពាត់ខ្សែផ្តៅដូចគ្នាផងដែរ ប៉ុន្តែមិនតម្រូវឲ្យយកទៅមន្ទីរពេទ្យព្យាបាលឡើយ។

សូមជម្រាបផងដែរថា កាលពីខែឧសភាកន្លងទៅ បុរសភេទទីបីពីរនាក់ អាយុប្រហែល ២០ឆ្នាំ ត្រូវគេវាយម្នាក់ ៨៣រំពាត់ នៅខាងក្រៅវិហារឥស្លាម នៅក្នុងខេត្ត អាឆេ ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់សមាជិកនៃក្រុមការពារសណ្តាប់ធ្នាប់ក្នុងសហគមន៍បានរកឃើញថា ពួកគេបានរួមភេទជាមួយគ្នា នៅក្នុងបន្ទប់ឯកជនមួយ ចំណែកកាលពីខែធ្នូ ឆ្នាំ២០១៦ ស្រ្តីអាយុ ១៨ឆ្នាំ ម្នាក់ ត្រូវគេវាយចំនួន ០៩រំពាត់ផ្តៅ ក្រោយពីរកឃើញនៅជាមួយបុរសម្នាក់តែពីរនាក់ក្នុងបន្ទប់៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Man United ចង់បានខ្សែការពារ David Luiz ពី Chelsea - 17/11/2017 20:09
  • តារាចម្រៀង Linda Chien ប្រាប់ថាបុរស ក្នុងចិត្តនាងគឺតារាកូរ៉េ... - 17/11/2017 19:54
  • ស្នែងចម្លែក អាយុ 6000 ឆ្នាំ រកឃើញដោយសិស្សអាយុ ១៣ ឆ្នាំនៅ Eas... - 17/11/2017 19:30
  • Apple ជួយអភិវឌ្ឍកម្មវិធីប្រឆាំង នឹងសារឥតបានការ ជាមួយរដ្ឋាភិប... - 17/11/2017 19:25
  • រកឃើញភពថ្មីទំហំ ប៉ុនផែនដីតែក្នុងមួយឆ្នាំ នៅទីនោះមានរយៈពេល មិ... - 17/11/2017 18:40
  • Jack Wilshere ត្រៀមខ្លួនដើរចេញ ទាំងគ្មានតម្លៃខ្លួន ពីក្លិប A... - 17/11/2017 18:23
  • សមយុទ្ធយោធាចម្រុះជាតិសាសន៍ របស់អង្គការណាតូ ត្រូវបានបញ្ចប់ ទៅ... - 17/11/2017 18:00
  • Charlie Puth ត្រូវគ្នាវិញហើយ ជាមួយ Justin Bieber ក្រោយមើលមុ... - 17/11/2017 17:49
  • ហ្វូស៊ីលកត់ត្រា ប្រវត្តិសាស្រ្តមនុស្ស៖ ឆ្អឹងក្បាលរបស់ចិន អាយ... - 17/11/2017 17:43
  • ស្នេហារបស់កំពូល តារាសម្តែង Lee Min Ho និង Bae Suzy ដល់ផ្លូវប... - 17/11/2017 16:47
  • Top