ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

ការស្រាវជ្រាវថ្មី៖ អង់តាក់ទិកខាងកើតនឹងមានស្ថេរភាព ទោះបីជាផ្ទាំងទឹកកកនៅខាងលិច រលាយក៏ដោយ

Indiana៖ តាមការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ស្នូលកណ្តាលនៃផ្ទាំងទឹកកកខាងកើតរបស់អង់តាក់ទិកគួរតែមានស្ថេរភាព ទោះបីជាផ្ទាំងទឹកកកនៅអង់តាក់ទិកខាងលិចរលាយក៏ដោយ ចំពោះការរកឃើញនេះ គឺមានសារសំខាន់ណាស់ ព្រោះជួយឲ្យ អ្នកស្រាវជ្រាវមួយចំនួនបានព្យាករណ៍ថា ផ្ទាំងទឹកកករបស់អង់តាក់ទិកខាងលិច អាចរលាយឆាប់រហ័សដោយសារកម្ដៅផែនដី នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ dailymail នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧។

ប្រសិនបើផ្ទាំងទឹកកកខាងកើតរបស់អង់តាក់ទិកដែលធំជាងផ្ទាំងទឹកកកខាងលិច១០ដងនោះ វានឹងរលាយវានឹងធ្វើឲ្យកម្រិតទឹក សមុទ្រនៅទូទាំងពិភពលោកកើនឡើងជិត៦០ម៉ែត្រឯណោះ ។ ការស្រាវជ្រាវដែលត្រូវបានធ្វើឡើងដោយ អ្នកស្រាវជ្រាវមកពី សាកលវិទ្យាល័យ Indiana University Purdue Indianapolis ត្រូវបានដឹកនាំដោយលោកវេជ្ជបណ្ឌិត Kathy Licht សាស្ត្រាចារ្យរង នៃនាយកដ្ឋានវិទ្យាសាស្ត្រផែនដីនៅសាលាវិទ្យាសាស្ត្រនៅ IUPUI ។

លោកវេជ្ជបណ្ឌិត Licht បានដឹកនាំក្រុមស្រាវជ្រាវមួយទៅភ្នំ Transarctic ដើម្បីស្វែងរកភស្តុតាងជាក់ស្តែងដែលនឹងផ្ទៀងផ្ទាត់ថា តើទស្សនៈវែងឆ្ងាយនៅតែជាការពិតថា ផ្ទាំងទឹកកកខាងកើតរបស់អង់តាក់ទិកមានស្ថេរភាព៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមហ៊ុន Vertiv ផ្តល់សិទ្ធិឱ្យក្រុមហ៊ុន RMO Technology ជាអ្... - 18/10/2019 16:41
  • បើអ្នកធ្លាប់មានបញ្ហាឈឺសន្លាក់ខ្លាំង តែបារម្ភលើការចំណាយខ្ពស់... - 18/10/2019 16:33
  • រុស្ស៊ី សន្យាធានាមិនឲ្យមានវត្តមាន របស់ក្រុមឧទ្ទាមឃឺដ មានវត្ត... - 18/10/2019 16:32
  • លោក ត្រាំ អំពាវនាវ ឲ្យប្រធានាធិបតីអ៊ីតាលី បង្កើនការរួមចំណែក... - 18/10/2019 16:28
  • លោកSilver ៖ប្រទេសចិនបានស្នើសុំឲ្យ NBA បញ្ចប់ប្រតិបត្តិការលោក... - 18/10/2019 16:25
  • Raymond Lam ចាយលុយជាង ១លានដុល្លារអាមេរិក រៀបការដល់ទៅ៥ កន្លែង - 18/10/2019 16:22
  • ដឹង​មូលហេតុ Zidane ជួប​គ្នា​ជាមួយ Pogba នៅ​ទីក្រុង​ឌុយបៃ - 18/10/2019 16:19
  • IOC ចង់ឲ្យការរត់ម៉ារ៉ាតុង នៃកីឡាអូឡាំពិក២០២០ បែរទៅតំបនត្រជាក... - 18/10/2019 14:52
  • លីគកំពូលកម្ពុជា បន្ដការប្រកួតចុងសប្ដាហ៍នេះ ខណៈស្វាយរៀង ត្រូវ... - 18/10/2019 14:48
  • រូបិយប័ណ្ណ Libra របស់ Facebook ប្រឈមនឹងឧបសគ្គថ្មី ពីប្រទេស G... - 18/10/2019 14:45
  • Please wait 8  seconds, if skip Close

    X

    ads

    Top