ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

លោកតា វ៉ិចទ័រ ក្លាយជាថៅកែធំ នៅខេត្តកំពត

ភ្នំពេញ៖ ផលិតករល្បីឈ្មោះ ប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអ៊ីន លោកសុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ បានវិវត្តន៍ខ្លួនក្លាយជាថៅកែ ទៅលើជំនួញផ្នែកកសិកម្ម នៅ ខេត្តកំពត បន្ថែមពីលើការងារសិល្បៈ ។

លោកតា វ៉ិចទ័រ បានទទួលស្គាល់ថា លោកមានចំណូលចិត្តតែរឿងមុខរបរកសិកម្មមួយមុខប៉ុណ្ណោះ ដោយសារតែលោកយល់ថានោះ ជាមុខរបរដែលជួយអោយលោករស់ស្រួល ហើយមិនភ័យក្រោយពេលបោះទុន។ លោករមែងប្រើពេលស្វែងយល់ពីរៀបដាំដុះបន្លែ និងចិញ្ចឹមត្រី តាមបច្ចេកវិទ្យានៅអ៊ីនធឺណិត និងហ្វឹកហាត់បន្ថែមពីអ្នកចេះដឹងខ្លះៗ តែបើអោយសិក្សា នៅក្នុងសាលាណាមួយបានជាក់លាក់គឺមិនមាននោះទេ។ 

លោកបានសម្រេចចិត្ត បើកជំនួញចិញ្ចឹមត្រីដំបូងបំផុតកាលពី២ឆ្នាំមុន នៅក្នុងភូមិសំរោង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត ដែលជាស្រុកកំណើតរបស់ខ្លួន ដោយក្នុងពេលនេះមុខរបរ ចិញ្ចឹមត្រីរបស់លោកមានចំនួន២ស្រះ ហើយក្នុងមួយស្រះមានត្រីចំនួន២ម៉ឺនក្បាល សម្រាប់ស្រង់លក់ក្នុងមួយរដូវៗ។ 

លោកថាអាជីវកម្មមួយនេះ ហុចផលផ្លែផ្កាអោយលោក យ៉ាងច្រើន ដោយក្នុងមួយរដូវលោក អាចប្រមូលបានរង្វង់ ច្រើនជាង៥ពាន់ដុល្លាររៀងរាល់រដូវ ហើយមិនភ័យរឿងអត់អ្នកទិញនោះទេ ដោយសារតែត្រីដែលលោកបានចិញ្ចឹមគឺប្រើបច្ចេកទេសត្រឹមត្រូវ មិនប្រើជាតិគីមី ហើយអោយ តែដល់រដូវមានម៉ូយមកថ្លឹងអស់ៗ។ លោកថាមុខរបរមួយនេះ ចំណាយកម្លាំងមើលថែតែបន្តិចច តែមិនភ័យរឿងអត់ទីផ្សារ និងឡុងចុងខាងដើមឡើយ ទើបលោកក្រៅពីពង្រីកការចិញ្ចឹមត្រីអោយបានច្រើនស្រះ ក្នុងពេលខាងមុខហើយ ក៏នឹងបើកការចិញ្ចឹមមាន់ជាទ្រង់ទ្រាយធំទៀត។ 

លោកមានគម្រោងបោះទុន ចិញ្ចឹមមាន់ក្នុងពេលឆាប់ៗ បន្ទាប់ពីបានសិក្សាឃើញថា មុខជំនួញមួយនេះ ក៏ល្អមិនខុសពីត្រី អោយតែមានវិធីថែទាំច្បាស់លាស់ការពារកុំអោយឆ្លងជំងឺ។ អ៊ីចឹងហើយទើបលោកបញ្ជាក់ថាឧស្សាហ៍ ឡើងចុះទៅខេត្តកំពត បើទោះជាលោកមានផ្ទះមានសម្បែង នៅ ភ្នំពេញ និងមានការការងារជាប្រចាំនៅCTNទៅ ហើយ។ 

ជាក់ស្ដែងសូម្បីតែថ្ងៃកំណើត របស់លោកគម្រប់វ័យ៤៧ឆ្នាំក៏លោកបង្ហាញខ្លួន នៅស្រុកកំណើត មិនខ្វល់រឿងកាត់នំជប់លៀង នៅភ្នំពេញនោះដែរ ដោយសារតែលោកត្រូវទៅមើលថែមុខជំនួញ ចិញ្ចឹមត្រីផង និងគិតគូរពីគម្រោងបើកកសិដ្ឋាន ចិញ្ចឹមមាន់ជាទ្រង់ទ្រាយធំ។ យ៉ាងណាមិញលោកថានៅតែមាន ពេលគ្រប់គ្រាន់ដើម្បីផលិតកម្មវិធីថ្មីៗដោយក្នុងពេលខាងមុខ ក្រៅពីពង្រឹងកម្មវិធីមានស្រាប់អោយកាន់តែ ទាក់ទាញបន្ថែមទៀត ក៏នឹងបង្កើតកម្មវិធីថ្មី ដើម្បីបំពេញ សេចក្ដីត្រូវការ របស់មហាជនផងដែរ។ 

លោកតាវ៉ិចទ័រ បន្តថាលោកមានមហិច្ឆតា លើការពង្រីកមុខជំនួញពាក់ព័ន្ធនឹងវិស័យ កសិកម្មច្រើនឡើង បន្ទាប់ពីបើក ចិញ្ចឹមត្រីហើយទទួល បានប្រាក់ចំណូលក្រាស់ទៅៗ រាល់ពេលប្រមូលផល។ ក្នុងនោះលោកក៏បណ្ដុះអោយ និងចែកចាយជំនាញដែលខ្លួនមានជូនដល់អ្នកស្រីអោយចេះស្វែងយល់ពីការចិញ្ចឹម ត្រីដូចលោកផងដែរ សម្រាប់អ្នកជិតខាងណាដែលចង់ អោយលោកចង់បង្ហាត់បង្រៀន ដោយលោកយល់ថា មិនមានអ្វីត្រូវលាក់តំរិះនោះឡើយ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ការភ័យខ្លាចយ៉ាងធ្ងន់ធ្ងរ៖ Uber កំពុងសំឡឹងមើលទីផ្សារ ដ៏ធំនៅប្... - 18/12/2017 10:20
  • ង៉ែត រដ្ឋា និង សៅ វណ្ណាប្រជែងបាន កៅអីសម្រាប់ វគ្គពាក់កណ្ដាលផ... - 18/12/2017 10:14
  • ចាន់នីកា ទោះល្បីស​ម្រា​ប់ ​​​ប្ល​​ង់​សិ​ច​​ស៊ី​ ​ឬ​ អា​​ស​​... - 18/12/2017 10:06
  • ក្រុមបាល់ទាត់ យុវជនព្រែកតាកូវ លើកពានរង្វាន់ SCT League 2017-... - 18/12/2017 09:56
  • Rolling FC ឈ្នះជើងឯក ខណៈ Home Sport FC ជាប់ជើងឯករង នៅមណ្ឌលភ្... - 18/12/2017 09:44
  • ការចាក់​ម្ជុរ​វិទ្យាសាស្ត្រ ​អាច​ឆ្លង​ជំងឺ​ដែរ​ទេ ​? - 18/12/2017 09:41
  • ស្អែកជាថ្ងៃគម្រប់ខួបទី៧ឆ្នាំ នៃការស្លាប់របស់មេដឹកនាំ កូរ៉េខា... - 18/12/2017 09:19
  • ក្រុមហ៊ុន Raytheon ចុះកុងត្រាផ្គត់ផ្គង ប្រព័ន្ធមីស៊ីលប្រឆាំង... - 18/12/2017 09:16
  • GM នឹងបន្ថែមមុខងារ សម្រាប់ការបញ្ជាទិញកាហ្វេ Starbuck ពេលអ្នក... - 18/12/2017 09:14
  • របាំង​ការពារ​ពន្លឺ ​អាច​ជួយ​ការពារ​ខួរក្បាល​ របស់​អ្នកជំងឺ​ដ... - 18/12/2017 09:11
  • Top