ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕

ញឹម សួនសោភាទេពី ជោគជ័យក្នុងអាជីព ជាតារាចម្រៀងយុវវ័យ 

ភ្នំពេញ៖ តារាចម្រៀងយុវវ័យ កញ្ញា ញឹម សួនសោភាទេពី គឺជាតារាចម្រៀង ដែលមានគ្រឹះពី របាំបុរាណនោះទេ ដោយសារតែនាង ត្រូវគេកត់សម្គាល់ មានស្ទីលច្រៀងរាំបែបបទ យុវវ័យបានរស់រវើក ។ តារាចម្រៀងវ័យ១៦ឆ្នាំរូបនេះ ក៏បានបោះជំហានជោគជ័យ លើវិថីសិល្បៈកាន់តែលេចធ្លោ ដោយនាងមានឱកាសឡើង ឆាកទូរទស្សន៍ និងបានក្លាយខ្លួនជាសមាជិក របស់គ្រួសារតារា កម្ពុជានាពេលថ្មី ។ 

កញ្ញា ញឹម សួនសោភាទេពី និយាយប្រាប់ Looking TODAY ថា នាងគឺជាសិស្សផ្នែករបាំបុរាណ រយៈពេល៤ឆ្នាំមកហើយ ដោយនាងមានជំនាញរាំរែក បែបប្រពៃណី នូវរបាំបុរាណ ជាច្រើនរបាំនោះផង។ ប៉ុន្តែដោយសារតែនាងមានក៏ មានទេពកោសល្យអាច ច្រៀងបានទាំងបទយុវវ័យ ជាពិសេសបទជា ភាសាអង់គ្លេស ថៃ ឡាវ បារាំង វៀតណាម និងចិន ទើបនាងក៏ត្រូវបានជ្រើស ជាតារាចម្រៀងក្នុងវង់តន្ត្រី យោធាភិរម្យនាពេលថ្មីៗ ក្រោយពីក្រុមការងារបានកត់ សម្គាល់ឃើញនាង មានសំឡេងល្អតាមរយៈការ បង្ហាញខ្លួនលើឆាកសិល្បៈទូរទស្សន៍ ។ 

នាងថាខ្លួនធ្លាប់ប្រលងចម្រៀង ក្នុងកម្មវិធី «ចង់ក្លាយជាតារា» របស់ប៉ុស្ដិ៍លេខ៥កាលពីឆ្នាំ២០១៦ ហើយដោយបានទទួលពានលេខ២ ក៏បានក្លាយជាតារាចម្រៀងអាជីព រហូត មក។ នាងគឺជាតារាចម្រៀង យុវវ័យវ័យក្មេងមួយរូប ដែលមានគ្រឹះផ្នែករបាំបុរាណ និងចេះជំនាញច្រៀងច្បាស់លាស់ តាំងពីវ័យ៩ឆ្នាំ ទើបនាងចាត់ទុកថាខ្លួន បានជោគជ័យតែមួយ ពព្រឹចភ្នែកនៅលើវិថីសិល្បៈ ។ 

នាងថាសប្បាយចិត្ត ដែលនាងអាចឈោងចាប់ ទាំងអាជីពវរបាំបុរាណ និងឡើងច្រៀងក្នុង នាមជាតារាយុវវ័យ ដោយក្រៅពីច្រៀងបានគ្រប់ប្រភេទ បទមិនថាសម័យបុរាណ នាងក៏ជាតារាចម្រៀង ផ្នែកក្លាសិកនាពេលចុងក្រោយ ។ 

យ៉ាងណាមិញ ញឹម សួនសោភាទេពី បានអះអាងថានាង នៅមិនទាន់ឈានដល់គោលដៅ នៅឡើយទេ ដោយសារតែនាងមិនទាន់ បានសម្រេចគោលបំណង ក្លាយខ្លួនជាតារាចម្រៀង ប្រចាំនៅក្នុងផលិតកម្ម ណាមួយតាមក្ដីស្រម៉ៃ បើទោះជានាងនៅក្នុងពេលនេះ ទទួលបានទីផ្សារច្រើនឡើង ពីការច្រៀងរាំទាំងជំនាញ របាំបុរាណ និងច្រៀងអាហ្វែ ឬខនសឺតខុសចាប់តាំង ពីជាប់លេខ២ និងក្លាយខ្លួនជាតារាចម្រៀង ក្នុងវង់របស់យោធាភិរម្យ ដើម្បីច្រៀងទទួលគណធិបតីធំៗ ។

ក្នុងនោះសូម្បីតែការសម្ដែង ក៏នាងមានជំនាញ ច្បាស់លាស់ផងដែរ ដោយសារតែនៅ សាលាមធ្យមវិចិត្រសិល្បៈ  រូបនាងក៏បានទទួលការបង្វឹក ពីលោកគ្រូអ្នកគ្រូពាក់ព័ន្ធ នឹងការសម្ដែងក្នុងពេលសិក្សា។ នាងថាមិនចោលជំនាញបុរាណ ដាច់ខាត ថ្វីដ្បិតថាឱកាសក្លាយខ្លួន ជាតារាចម្រៀងក្លាសិក និងជាតារាចម្រៀងយុវវ័យ មានការរីកចំរើន ។ 

ក្នុងវ័យ១៦ឆ្នាំ ដែលមិនខុសពីបុប្ផាកំពុងរីក និងសាយក្លិន ពិដោរបែបនេះ នាងអះអាងថាមិនខ្វះបុរស តាមស្នេហ៍នោះទេ ដោយនាងទើបនឹងបានទទូលយក សំណើរស្នេហាពីតារាចម្រៀង ក្នុងក្រុមគ្រួសារតារាកម្ពុជាមួយរូប ប៉ុន្តែចំណង ស្នេហ៍នោះស្គាល់គ្នា មិនបាន១ខែស្រួលបូលផង ក៏ដាច់ដោចវិញ ដោយសារតែ ភាពមិនចុះសម្រុងគ្នា ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ការភ័យខ្លាចយ៉ាងធ្ងន់ធ្ងរ៖ Uber កំពុងសំឡឹងមើលទីផ្សារ ដ៏ធំនៅប្... - 18/12/2017 10:20
  • ង៉ែត រដ្ឋា និង សៅ វណ្ណាប្រជែងបាន កៅអីសម្រាប់ វគ្គពាក់កណ្ដាលផ... - 18/12/2017 10:14
  • ចាន់នីកា ទោះល្បីស​ម្រា​ប់ ​​​ប្ល​​ង់​សិ​ច​​ស៊ី​ ​ឬ​ អា​​ស​​... - 18/12/2017 10:06
  • ក្រុមបាល់ទាត់ យុវជនព្រែកតាកូវ លើកពានរង្វាន់ SCT League 2017-... - 18/12/2017 09:56
  • Rolling FC ឈ្នះជើងឯក ខណៈ Home Sport FC ជាប់ជើងឯករង នៅមណ្ឌលភ្... - 18/12/2017 09:44
  • ការចាក់​ម្ជុរ​វិទ្យាសាស្ត្រ ​អាច​ឆ្លង​ជំងឺ​ដែរ​ទេ ​? - 18/12/2017 09:41
  • ស្អែកជាថ្ងៃគម្រប់ខួបទី៧ឆ្នាំ នៃការស្លាប់របស់មេដឹកនាំ កូរ៉េខា... - 18/12/2017 09:19
  • ក្រុមហ៊ុន Raytheon ចុះកុងត្រាផ្គត់ផ្គង ប្រព័ន្ធមីស៊ីលប្រឆាំង... - 18/12/2017 09:16
  • GM នឹងបន្ថែមមុខងារ សម្រាប់ការបញ្ជាទិញកាហ្វេ Starbuck ពេលអ្នក... - 18/12/2017 09:14
  • របាំង​ការពារ​ពន្លឺ ​អាច​ជួយ​ការពារ​ខួរក្បាល​ របស់​អ្នកជំងឺ​ដ... - 18/12/2017 09:11
  • Top