ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

V-tech Computer បើកដំណើរការ V-tech​ Gaming Center ដំបូងបង្អស់នៅកម្ពុជា ជាមួយផលិតផលខ្ពស់ម៉ាក់ Asus

ភ្នំពេញ៖ ដោយសារមើលឃើញ ពីសក្តានុពល និងការអភិវឌ្ឍន៍ កំពុងតែមានសន្ទុះកើនឡើង លើគ្រប់វិស័យ ក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសទៅលើ ផ្នែកបច្ចេកវិទ្យាតែម្តង ទើបបានជាក្រុមហ៊ុន V-tech Computer បានបើកដំណើរការនូវ V-tech​ Gaming Center ដែលបានសម្ពោធជាផ្លូវការ នៅផ្សារទំនើប City Mall ជាន់ផ្ទាល់ដី នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ ជាមួយផលិតផល កុំព្យូទ័រស្តងដារគុណភាពខ្ពស់ របស់ម៉ាក់ Asus ដែលអាចប្រើប្រាស់ បានសម្រាប់ ការលេងហ្គេមធំៗ និងផ្នែកឌីហ្សាញ បានយ៉ាងរលូន សក្តិសមសម្រាប់យុវជនសម័យថ្មី ។

V-tech Gaming Center ដែលមានលក់ នូវផលិតផល កុំព្យូទ័រម៉ាក់ Asus និងគ្រឿងបន្លាស់ គ្រឿង Accessory ជាច្រើនទៀត មិនថាជាប្រភេទ កុំព្យូរទ័រយួរដៃ ឬកុំព្យូរទ័រលើតុ គឺសុទ្ធតែជាកុំព្យូទ័រ មានល្បឿនលឿន ក្រាហ្វិកខ្ពស់ អាចទ្រទ្រង់កម្មវិធីធំៗជាច្រើន ល្អសម្រាប់ អ្នកនិយមលេងហ្គេម នាសម័យបច្ចុប្បន្ន រួមទាំងអាចប្រើប្រាស់ ក្នុងការឌីហ្សាញ បានយ៉ាងល្អ ឥតខ្ចោះផងដែរ ។

លោក ជុង ហុយ នាយកគ្រប់គ្រង V-tech Gaming Center បានមានប្រសាសន៍ថា "ដោយសារតែមើលឃើញថា នៅកម្ពុជាយើង នៅមិនទាន់មាន Gaming Center នេះហើយ ទើបជាឱកាសល្អមួយ ក្នុងការបើក V-tech Gaming Center នេះឡើងដំបូងគេបង្អស់ ក្នុងទីក្រុងភ្នំពេញ ។ សម្រាប់បងប្អូនត្រូវការ laptop ឬក៏ Destop ជាប្រភេទ Gaming ឬ Desigh អាចអញ្ជើញមក V-tech Gaming Center នៅផ្សារ City Mall យើងនឹងមានផ្តល់ជូន នូវផលិតផល Asus Gaming ដែលមានធានា ទៅដល់រយៈពេល២ឆ្នាំទៀតផង​" ។

លោក បានសង្កត់ធ្ងន់ដែរថា Game មិនមែនសុទ្ធតែផ្តល់ នូវផលអវិជ្ជមានទាំងអស់នោះទេ Game អាចធ្វើឲ្យខួរក្បាលមនុស្សយើង មានភាពរហ័សរហួន និងឆ្លាតវៃ ហើយ Gaming Center នេះដែរ គឺជាកន្លែង ដែលមានលក់ ប្រភេទកុំព្យូទ័រចំ អាចប្រើប្រាស់ ទាំងការលេងហ្គេម ព្រមទាំងប្រើប្រាស់ ជាមួយការឌីហ្សាញ បានផងដែរ ​នឹងអាចទ្រទ្រង់កម្មវិធីធំៗ ជាច្រើន ដែលកំពុងតែ ពេញនិយម នាពេលបច្ចុប្បន្ននេះ ។

ក្នុងនោះ ក្រុម NeverCare ដែលមានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការលេងហ្គេម ហើយថែមទាំង ធ្លាប់បានចេញទៅប្រកួត នៅលើឆាកអន្តរជាតិ បានឲ្យដឹងដែរថា "នេះជាលើកទីមួយ ដែលមានហាង លក់លក្ខណៈ Gaming Center គឺវាមានការងាយស្រួល នៅក្នុងការរកទិញ នៅកុំព្យូរទ័រ និងគ្រឿង Accessory ផ្សេងទៀត ដែលខ្លួនពេញចិត្ត ។ តាមដែលធ្លាប់បានប្រើប្រាស់ ប្រភេទកុំព្យូទ័រ Latop Asus ROG Strix GL553 ខ្ញុំលេង៤ទៅ៥ម៉ោង នៅចុងសប្តាហ៍ គឺវាភាពងាយស្រួលមែនទែន មិនមានទាក ឬមួយរអាករអួល សម្រាប់សោភ័ណភាពវា ស្រស់ស្អាត ជាពិសេសធុននិងរឹងមាំ" ។

សម្រាប់យុវជនម្នាក់ ដែរបានមកសាកល្បង ដៃហ្គេមប្រណាំងឡានថ្មី ដែលមាននៅ V-tech Gaming Center បាននិយាយថា "ខ្ញុំមានអារម្មណ៍ថា វាពិតជាពិសេសមែនទែន ដំបូងខ្ញុំមិនទាន់អាចថ្នឹកដៃ នឹងវាទេ តែពេលខ្ញុំបានសាកវាតែបន្តិច ខ្ញុំយល់ថាវារឹតតែងាយស្រួលលេង ជាងការប្រើប្រាស់ឃីបត ដែលមាននៅផ្ទះខ្ញុំទៀត ។  ខ្ញុំនឹងទិញវាមួយឈុតដាក់នៅផ្ទះខ្ញុំ ខ្ញុំមិនបាច់ពិចារណ៍ទេ ព្រោះតម្លៃវាប៉ុណ្ណឹងមិនថ្លៃទេ ហើយវាអស្ចារ្យបែបនេះ ខ្ញុំសម្រេចថាទិញយកតែម្តង"៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមហ៊ុន Vertiv ផ្តល់សិទ្ធិឱ្យក្រុមហ៊ុន RMO Technology ជាអ្... - 18/10/2019 16:41
  • បើអ្នកធ្លាប់មានបញ្ហាឈឺសន្លាក់ខ្លាំង តែបារម្ភលើការចំណាយខ្ពស់... - 18/10/2019 16:33
  • រុស្ស៊ី សន្យាធានាមិនឲ្យមានវត្តមាន របស់ក្រុមឧទ្ទាមឃឺដ មានវត្ត... - 18/10/2019 16:32
  • លោក ត្រាំ អំពាវនាវ ឲ្យប្រធានាធិបតីអ៊ីតាលី បង្កើនការរួមចំណែក... - 18/10/2019 16:28
  • លោកSilver ៖ប្រទេសចិនបានស្នើសុំឲ្យ NBA បញ្ចប់ប្រតិបត្តិការលោក... - 18/10/2019 16:25
  • Raymond Lam ចាយលុយជាង ១លានដុល្លារអាមេរិក រៀបការដល់ទៅ៥ កន្លែង - 18/10/2019 16:22
  • ដឹង​មូលហេតុ Zidane ជួប​គ្នា​ជាមួយ Pogba នៅ​ទីក្រុង​ឌុយបៃ - 18/10/2019 16:19
  • IOC ចង់ឲ្យការរត់ម៉ារ៉ាតុង នៃកីឡាអូឡាំពិក២០២០ បែរទៅតំបនត្រជាក... - 18/10/2019 14:52
  • លីគកំពូលកម្ពុជា បន្ដការប្រកួតចុងសប្ដាហ៍នេះ ខណៈស្វាយរៀង ត្រូវ... - 18/10/2019 14:48
  • រូបិយប័ណ្ណ Libra របស់ Facebook ប្រឈមនឹងឧបសគ្គថ្មី ពីប្រទេស G... - 18/10/2019 14:45
  • Please wait 8  seconds, if skip Close

    X

    ads

    Top