ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 012 722 337 ឬតាមរយៈ Email: soyvicheth@gmail.com៕


ហោរាសាស្រ្តប្រចាំថ្ងៃ


១. ឆ្នាំខាល

ឆ្នាំ​ខាល៖ (​ខ្លា)ពង្ស​យក្ខិនី ត្រូវ​កាល​ព្រះ​សុវណ្ណ​សាម​ ទៅ​ដងទឹក ជាមួយ​ពួក​សត្វ។

ឆ្នាំ​ខាល៖ ជា​អ្នក​មាន​បុណ្យ​ វាសនា កាល​នៅ​ពី​តូច អភ័ព្វ​មាតាបិតា និង​ប្រាសចាក​ញាតិ​កា ពឹង​បងប្អូន និង​ញាតិ​មិនបាន បើ​ពឹង​អ្នកដទៃ​ ទើប​បាន​ល្អ ជា​មនុស្ស​អភ័ព្វ ធ្វើ​គុណ​ដល់​អ្នក ដទៃ​មិន​បាន​ ផល​​ប្រយោជន៍​ទេ ! អាយុ​បាន ២ ឆ្នាំ មាន​គ្រោះអាក្រក់​ម្ដង, អាយុ ២០​ឆ្នាំ​ឡើង​ទៅ នឹង​បាន​តាំងខ្លួន​នៅក្នុង​ឋ​នៈ​​ គ្រាន់បើ​ដោយ​ខ្លួនឯង​​ គ្រាក្រោយ​នឹង​មាន ​បុណ្យ​វាសនា​ល្អ។​

កើត​ថ្ងៃ​អង្គារ ជា​មាត់ មាត់​នោះ ចរចា រម៉ោករ​ម៉ាំង ចូល​ចិត្ត​និយាយ​ស្រីៗ និង​ត្លុក​កំប្លែង​។ ព្រះ​ព្រហស្បតិ ​ជា​ចិត្ត ចិត្ត​នោះ​មិន​ដាច់ ចំណេះវិជ្ជា ​ទន់ខ្សោយ ចូលចិត្ត​ព្រះសង្ឃ។ ព្រះអាទិត្យ ជា​អាសន៍​ មាន​កាមរាគ​ខ្លាំង​។​ព្រះ​ពុធ​និង ព្រះ​សុក្រ ជា​ដៃ ដៃ​នោះ​មាន​ថ្វី​ល្អ ចូលចិត្ត​ក្នុងការ​ធ្វើ​ជាង។ ព្រះ​សៅរ៍ និង ព្រះ​ច័ន្ទ ជា​ជើង ​នឹង​ត្រូវ​ដើរ​ច្រើន។


២. ឆ្នាំថោះ

ឆ្នាំ​ថោះ៖ (​ទន្សាយ) ពង្សមនុស្ស​ស្រី ត្រូវ​កាល​ព្រះ​នេមិរាជ​យាង​ ទៅ​ឋានសួគ៌ និង​ឋាននរក ។

ឆ្នាំ​ថោះ៖​ ​អ្នក​នោះ​ត្រង់ មុខមាត់​ដៃជើង ច្រើន​តែ​មាន​ដំបៅ​ជានិច្ច មាន​ខ្ញុំកំដរ ​និង​ទ្រព្យសម្បត្តិ​ ​គួរសម បើ​ធ្វើ​ស្រែ​ចំការ​ល្អ បាន​កូន​ម្នាក់​ ជា​ទីពឹង​ពំនាក់​អាស្រ័យ អាយុ ១១ ១៣ ១៥​ឆ្នាំ មាន​គ្រោះថ្នាក់​។​

កើត​ថ្ងៃ​ពុធ ជា​មាត់ មាត់​នោះ​អភ័ព្វ ចរចា​មិនសូវ​ពិរោះ តែ​ប៉ិនប្រសប់​ ​និយាយ​ប្រលោម​លួង​ ​លោម ។ ព្រះ​សុក្រ ជា​ចិត្ត ចិត្ត​នោះ រម៉ោករ​ម៉ាំង ចូលចិត្ត​យកអាសារ​ ចៅហ្វាយនាយ ខ្លួនឯង​អភ័ព្វ តែមាន​ ​មនុស្ស​រាប់អាន​ច្រើន ល្មម​ចិញ្ចឹម​ខ្លួន​បាន ។ ព្រះ​ច័ន្ទ​ជា​អាសន៍ មាន​កាមរោគ ​ស្ដួចស្ដើង មិន​ចូល​ចិត្ត​ក្នុងការ​ ​ចង់​ស្រី ។ ព្រះ​ព្រហស្បតិ និង ព្រះ​សៅរ៍​ជា​ដៃ ធ្វើ​ការងារ​មាន​ថ្វីដៃ​ល្អ ។ ព្រះអាទិត្យ និង ព្រះ​អង្គារ​រ​ជា​ជើង​ ជា​មនុស្ស​ចូល​ចិត្ត​ដើរ ។


៣. ឆ្នាំរោង

ឆ្នាំ​រោង៖ (​ពស់​ធំ) ពង្ស​ទេវតា​ប្រុស ត្រូវ​កាល ​ព្រះ​មហោសថ​ដោះ ប្រស្នា​អោយ​ទេវតា​ស្ដាប់ ។​

​ឆ្នាំ​រោង៖ បាន​កូន​ជា​ទី ​ពំនាក់​អាស្រ័យ កូន​ទី ២ មាន​បុណ្យ​ និង​មាន​ញាតិ​កា មាស​ប្រាក់​ខ្ញុំកំដរ​​ច្រើន ។​

កាល​អាយុ​បាន ១៥ ដល់ ១៩ ឆ្នាំ ច្រើ​តែ​ឃ្លាត​ចេញពី ​ទីលំនៅ​ទៅ​ទី​ដទៃ អាយុ ៣០ ឆ្នាំ នឹង​បាន​ ​លាភ​ច្រើន អាយុ​បាន ៣៧​​ ៥០​ឆ្នាំ មាន​គ្រោះអាក្រក់​ម្ដង ។​

កើត​ថ្ងៃ​ព្រហស្បតិ ជា​មាត់ មាត់​នោះ​ចរចា​ ស្រស់ស្រាយ​ពីរោះ​ក្បោះក្បាយ ដឹង​គោល​អ្នកប្រាជ្ញ ។​ ​ព្រះ​សៅរ៍​ជា​ចិត្ត ចិត្ត​នោះ​ទោសៈ​ច្រើន តែ​ឆាប់​បាត់ ជា​មនុស្ស​ចិត្តបុណ្យ ។ ព្រះ​អង្គារ​ជា​អាសន៍ មាន​កាម​ ​រាគ​ខ្លាំង ច្រើន​តែ​មាន​ស្នាម​ នៅក្នុង​កំបាំង ។ ព្រះ​សុក្រ និង​ព្រះអាទិត្យ ជា​ដៃ ថ្វីដៃ​ទន់ខ្សោយ ធ្វើ​ការងារ​ ​ច្រើន​មិន​បាន ​ផលប្រយោជន៍ ។​


៤. ឆ្នាំម្សាញ់

ឆ្នាំ​ម្សាញ់៖ (​ពស់​តូច) ពង្សមនុស្ស​ប្រុស ត្រូវ​កាល​ព្រះ​ភូ​រិទ​ត្ត​កំពុង​ចាំសី​លលើដំបូក នាយ​អា​លំ​ ​ពាយ​ចាប់យក​បាត់ទៅ ។​​

​ឆ្នាំ​ម្សាញ់៖ ជា​អ្នក​មិន​ត្រូវ​ការពឹង​អ្នកដទៃ អាយុ​បាន ៥៦ ឆ្នាំ នឹង​មាន​គ្រោះកាច​ម្ដង ។​

បើ​កើត​ថ្ងៃ​សុក្រ ជា​មាត់ មាត់​នោះ​ចរចា​ឡែបខាយ ជាទី​គាប់ចិត្ត​ដល់​មនុស្ស​ទាំងឡាយ ។ ​ព្រះអាទិត្យ ជា​ចិត្ត ចិត្ត​នោះ​ច្រើនសា​ប់ឡាប់ មិន​ស្អាត មិន​នឹង​នួន ។ ព្រះ​ពុធ ជា​អាសន៍ មាន​កាមរាគ​ល្មម​ ​គួរសម​។​ព្រះ​សៅរ៍ និង ព្រះ​ច័ន្ទ ជា​ដៃ ធ្វើ​ការងារ​ច្រើន​សំរេច​ដូច​សេចក្ដីប្រាថ្នា​។​ព្រះ​អង្គារ​និង​ព្រះ​ ព្រហស្បតិ៍​ ជា​ជើង​ជា​អ្នក​ចូលចិត្ត​ដើរ ។


៥. ឆ្នាំមមី

ឆ្នាំ​មមី៖ (​សេះ) ពង្ស​ទេវតា​ស្រី ត្រូវ​កាល​ព្រះ​ច័ន្ទ​កុមារ​ដែល​ព្រាហ្មណ៍​យក​ទៅ​បូជាយញ្ញ បាន​ ​ទេវតា​មកជួយ ។​

ឆ្នាំ​មមី៖ កាល​នៅ​តូច មាតាបិតា​ស្រឡាញ់​ណាស់ អាយុ​បាន ២១ ដល់ ២៥ ត្រូវ​ចាកចេញ​ពី​ទី​លំ​ ​នៅ អាយុ​បាន ៣១ ឆ្នាំ មាន​គ្រោះ​ម្ដង ៦៣ ឆ្នាំ​ម្ដង ។​

​កើត​ថ្ងៃ​សៅរ៍ ជា​មាត់ មាត់​នោះ​ចរចា​ផ្ដេសផ្ដាស់ តែ​គំនិត​ប្រកាន់​ថា​ត្រូវ ។ ព្រះ​ច័ន្ទ ជា​ចិត្ត ចិត្ត​ ​នោះ​ច្រើន​តែ​វាយឫក​ខ្ពស់ ចង់​តែ​ធ្វើការ​ធំដុំ ។ ព្រហស្បតិ៍​ជា​អា​សន៍ និង​ជា​អ្នក​មាន​ចិត្ត​ខ្ជាប់ខ្ជួន ។ ព្រះ​ ​អាទិត្យ និង​ព្រះ​អង្គារ ជា​ដៃ ធ្វើ​ការងារ​មិន​សូវ​ល្អ ។ ព្រះ​ពុធ​និង ព្រះ​សុក្រ ជា​ជើង មិនសូវ​ដើរ​ឆ្ងាយ​ពី​ទី​លំ​ ​នៅ​ទេ ។​


៦. ឆ្នាំមមែ

ឆ្នាំ​មមែ៖ (​ពពែ) ពង្សទេព្តា​ស្រី ត្រូវ​កាល​ព្រះព្រហ្ម​រែក​មាស​ចុះ មក​ឋាន​មនុស្ស​លោក​ ​ ​ហើយ​ចាំ​សីល ។​

ឆ្នាំ​មមែ៖ កាលពី​នៅ​តូច អភ័ព្វ ពឹង​ញាតិ​កា​មិនបាន​អាយុ​បាន ១​ឆ្នាំ លំបាក​ចិញ្ចឹម

អាយុ ១១-១២​ឆ្នាំ​ មាន​គ្រោះ​ម្ដង អាយុ ១៥​ឆ្នាំ​ត្រូវ​ចាក​ទីលំនៅ​របស់​ខ្លួន ទើប​មាន​លាភ អាយុ​១៦-៣១​ឆ្នាំ មាន​គ្រោះ​ម្ដង​ទៀត​បើ​ធ្វើ​រាជការ ​នឹង​បាន​ជា​ធំ ជាទី​គាប់ចិត្ត​របស់​សមណព្រាហ្មណ៍ នឹង​បានកូន​ពីរ​នាក់ ជា​ទីពឹង​ពំនាក់​អាស្រ័យ ។


៧. ឆ្នាំវក

ឆ្នាំ​វក៖ (​ស្វា) ពង្សយក្ស​ប្រុស ត្រូវ​កាល​ព្រះ​ធូរ ដែល​អសុរ​នវ​យក្ខ ចាប់​ចង​នឹង​កន្ទុយ​សេះ ហើយ​ ​នាំយក​ទៅ​នគររាជ ។​

ឆ្នាំ​វក៖ បើ​ជា​ឈ្មួញ នឹង​បាន​លាភ​ច្រើន មានកូន ៤ នាក់​ជា​ទីពឹង​នាក់​អាស្រ័យ កូន​ម្នាក់​នឹង​បាន​ធ្វើ​ ​រាជការ ។​

កើត​ថ្ងៃ​ច័ន្ទ ជា​មាត់ មាត់​នោះ​ចរចា​ផ្អែម​ល្អែម ស្គាល់​គោលបំណង​អ្នកប្រាជ្ញ​រៀនសូត្រ​ចំណេះ​ ​វិជ្ជា​ល្អ​ណាស់ ជាទី​គាប់ចិត្ត​របស់​សមណៈ និង​នាយ​ចៅហ្វាយ ។ ព្រះ​ពុធ​ជា​ចិត្ត​នោះ​ ស្រឡាញ់​តែ​ ពាក្យពេចន៍​ ​ពិរោះ​ក្បោះក្បាយ ។ ព្រះ​សៅរ៍ ជា​អាសន៍ មាន​កាមរាគ​ខ្លាំង ចូល​ចិត្ត​ធ្វើ​សេចក្ដី​សិទ្ធ​ស្នា​ជាមួយនឹង​ស្ត្រី ហើយ​ច្រើន​តែ​មាន​ប្រពន្ធ​ច្រើន បើ​ស្ត្រី​វិញ ចូលចិត្ត​បេះបួយ និយាយ​ ​ដើម​គេ​នឹង​មាន​ស្លាកស្នាម​ក្នុង​ទី​កំបាំង ។ ព្រះ​អង្គារ និង​ព្រះ​ព្រហស្បតិ៍​ជា​ដៃ ធ្វើការ​អ្វី​មាន​ថ្វីដៃ​មិន​ទន់ខ្សោយ​ ​ប៉ុន្តែ​យឺតយូរ​បន្តិច ។ ព្រះ​សុក្រ និង​ព្រះអាទិត្យ ជាដើម មិនសូវ​ដើរ​ពេក ។


៨. ឆ្នាំរកា

ឆ្នាំ​រកា៖ (​មាន់) ពង្ស​យក្ខ​ប្រុស ត្រូវ​កាល​ព្រះ​វេស្សន្តរ នាំ​ព្រះ​អគ្គមហេសី និង ព្រះរាជបុត្រ​ទាំងពីរ​ ​ទៅ​ឯ​ភ្នំ​គិរី​វង្គ​ត ។​

ឆ្នាំ​រកា៖ កាល​នៅ​ពី​តូច អភ័ព្វ​មាតាបិតា ញាតិ​កា​ទាំងឡាយ​ខាង​ក្រោយមក នឹង​មាន​បុណ្យ​វាសនា​ ​ធ្វើ​គុណ​ដល់​គេ ច្រើន​មាន​ទោស អាយុ ២០ ឆ្នាំ ពឹង​បានតែ​ខ្លួនឯង ពឹង​អ្នកដទៃ​មិន​បាន​ឡើយ ។​

កើត​ថ្ងៃ​អង្គារ អង្គារ​ជា​មាត់ មាត់​នោះ​ចរចា​សាហាវ ចូល​ចិត្ត​និយាយ​តែ​រឿង​ស្រីៗ ។ ព្រះ​ ​ព្រហស្បតិ៍ ជា​ចិត្ត ចិត្ត​មិន​សូវ​ដាច់​រៀនសូត្រ​ចំណេះវិជ្ជា​អ្វីមួយ ចាំ​មិន​បាន​យូរ ជា​មនុស្ស​ចិត្តបុណ្យ ។ ព្រះ​ ​អាទិត្យ​ជា​អា​សន៍ មាន​កាមរាគ​ខ្លាំង ។ ព្រះ​ពុធ និង​ព្រះ​សុក្រ​ជា​ដៃ មាន​ថ្វីដៃ​ល្អ ចូលចិត្ត​ក្នុង​ការងារ​ធ្វើ​ជាង​។​ ​ ​ព្រះ​សៅរ៍​និង​ព្រះ​ច័ន្ទ​ជា​ជើង ជា​មនុស្ស​ចូល​ចិត្ត​ដើរ ។​


៩. ឆ្នាំច

ឆ្នាំច៖ (​សុន​ខ) ពង្ស​យក្ខិនី ត្រូវ​កាល​ព្រះបាទ​បារិ​សាទ មាន​ដុះ​ចង្កូម ត្រូវ​គេ​បណ្ដេញចេញ​ពី​នគរ​។​

ឆ្នាំច៖ ត្រង់​មុខ​ច្រើន​កើត​ដំបៅ និង​រោគ​មុន មាន​ខ្ញុំកំដរ និង​ទ្រព្យសម្បត្តិ​គួរសម បើ​ធ្វើ​ស្រែចំការ​ ​បាន​ផល​ល្អ នឹង​មាន​លាភ​មាន​កូន​ម្នាក់​ជាទី​ពំនាក់​អាស្រ័យ អាយុ ១១-១៣-២៥​ឆ្នាំ មាន​គ្រោះ​ម្ដង ។

​បើ​កើត​ថ្ងៃ​ពុធ ពុធ​ជា​មាត់ មាត់​នោះ​អភ័ព្វ និយាយ​លួងលោម មិនសូវ​ប្រសប់ តែ​ល្មម​ចិញ្ចឹម​ខ្លួន​ ​បាន ។ ព្រះ​សុក្រ ជា​ចិត្ត ចិត្ត​នោះ​ក្លាហាន ចូលចិត្ត​យកអាសា​ចៅហ្វាយនាយ ជា​ទី​ស្រឡាញ់​ រាប់អាន​នៃ​ជន​ ​ទាំងឡាយ តែ​ខ្លួនឯង​អភ័ព្វ។ ព្រះ​ច័ន្ទ​ជា​អាសន៍​មាន​កាមរាគ​តិច មិន​គាប់​ចិត្តនឹង​តណ្ហា។ ព្រះ​ព្រហស្បតិ៍​ ​និង​ព្រះ​សៅរ៍​ជា​ដៃ ថ្វីដៃ​ល្អ ស្ទាត់​ជំនាញ​ក្នុងការ​ធ្វើ​ជាង ។ ព្រះអាទិត្យ និង ព្រះ​អង្គារ​ជា​ជើង មិនសូវ​ដើរ​ចាក់​ ​ទីលំនៅ ។​


១០. ឆ្នាំកុរ

ឆ្នាំ​កុរ៖ (​ជ្រូក) ពង្សមនុស្ស​ស្រី ត្រូវ​ត្រង់​កាល​ព្រះ​សុភ​មិត្រ​នាំ​នាង​កែវ​គ្រឹះ​ស្នា​ទៅ​ព្រៃ ។​

ឆ្នាំ​កុរ៖ កាល​អាយុ​បាន ១៩​ឆ្នាំ ត្រូវ​ឃ្លាត​ចាក​ទីលំនៅ នឹង​មាន​បុត្រ​ពីរ​នាក់ បុត្រ​ទី​ពីរ មាន​បុណ្យ​ ​មាន​ពួកក្រុម​មិត្រភ័ត្តិ​ច្រើន ព្រមទាំង​មាន​ទ្រព្យសម្បត្តិ​មាសប្រាក់ បរិបូរណ៌​ដោយ​ទាសា​ទាសីជាច្រើន។

​កើត​ថ្ងៃ​ព្រហស្បតិ៍ ព្រហស្បតិ៍​ជា​មាត់ មាត់​នោះ​ចរចា​ត្រឹមត្រូវ ស្គាល់​គោល​អ្នកប្រាជ្ញ ប៉ុន្តែ​គេ​ ​មិនសូវ​ស្គាល់ ។ ព្រះ​សៅរ៍​ជា​ចិត្ត ចិត្ត​នោះ ក្ដៅក្រហាយ​ទោសោ​ច្រើន តែ​ឆាប់​បាត់ មិនចេះ​ចងគំនុំ​គុំគួន​អា​ ​ឃាដ​ព្យាបាទ​គេ ចិត្ត​ប្រកបដោយ​បុណ្យ ។ ព្រះ​អង្គារ​ជា​អាសន៍ ច្រើន​មាន​ស្លាកស្នាម​ទី​កំបាំង ។ ព្រះ​សុក្រ​ ​និង​ព្រះអាទិត្យ ជា​ដៃ ត្រូវធ្វើ​ការនឿយហត់​ណាស់ ។ ព្រះ​ច័ន្ទ និង​ព្រះ​ពុធ ជា​ជើង ជា​អ្នក​ចូលចិត្ត​ដើរ​ច្រើន​។​


១១. ឆ្នាំជូត

ឆ្នាំជូត៖ (កណ្ដុរ) ពង្សទេវតាប្រុស ត្រូវកាលនាយសារថី នាំយកព្រះតេមិយ ជាមនុស្ស គ ទៅកប់ ។

ឆ្នាំជូត៖ កាលនៅពីតូច អភ័ព្វ ពំនាក់អាស្រ័យនឹងញាតិកា មិនបាន បើអ្នកដទៃទើបពឹងបាន ដល់មកគ្រាក្រោយ នឹងមានបុណ្យវាសនា ធ្វើរាជការ យកអាសាចៅហ្វាយនាយ នឹងបានជា ឃុននាងចូលចិត្ត ជេរកូនប្រពន្ធ និងបរិភោគវត្ថុណាដែល ជាសត្រូវដល់ខ្លួនស្រឡាញ់តែទ្រព្យសម្បត្តិរបស់ខ្លួន ស្រឡាញ់រាប់អានសមណព្រាហ្មណ៍ ដាក់ទានដល់មនុស្សទីទ័លក្រ ។ បើ ស្ត្រីវិញ នឹងបានកូន ២ នាក់ ជាទីពឹង ពំនាក់អាស្រ័យ ។ អាយុបាន ១ ឆ្នាំ បីបាច់ថែរក្សាលំបាកណាស់ ព្រោះមានរោគច្រើន ។ អាយុបាន ១៥ ឆ្នាំ ត្រូវចេញពីលំនៅ ទៅនៅទីដទៃ ទើបមានលាភ។

អាយុ ១១ ១២ ១៣ នឹងមានគ្រោះកាចម្ដង ប្រស្រ័យនឹងអ្នកធំបានល្អ។ ព្រះអង្គា ជាចិត្ត ចិត្តនោះច្រើនតែឃ្លេង ឃ្លោងមិននឹងធឹង ចូលចិត្តរៀនចំណេះវិជ្ជា ការចេះដឹង មធ្យមល្មមចិញ្ចឹមខ្លួនបាន ។ ព្រះព្រហស្បត្តិ ជាអាសន៍ មានតណ្ហានឹងរាគ ច្រើន។ ព្រះចន្ទ្រនិងព្រះពុធជាដៃ ធ្វើការងារច្រើនតែមិនសំរេចប្រយោជន៍ តែមានសេចក្ដីឧស្សាហ៍។ ព្រះសុខនិងព្រះសៅរ៍ ជាជើងច្រើនតែជាមនុស្ស ចូល ចិត្តដើរ ។


១២. ឆ្នាំឆ្លូវ

ឆ្នាំ​ឆ្លូវ៖ (​គោ) ពង្សមនុស្ស​ប្រុស ត្រូវ​កាល​ព្រះ​មហាជន​កលា​មាតា​ទៅរក​អាចារ្យ សំពៅ​បែកធ្លាយ​កណ្ដាល​សមុទ្រ​ ​បាន​នាង​មេខ​លា នាំយក​ទៅ​ទុក​ក្នុង​ឧទ្យាន ។

ឆ្នាំ​ឆ្លូវ៖ បើ​ធ្វើ​ជំនួញ នឹង​មាន​លាភ​ច្រើន មានកូន ៤ នាក់ បាន​កូន​ម្នាក់​ជាទី​ពំនាក់​អាស្រ័យ ម្នាក់​ទៀត​ចូល​ចិត្ត​ធ្វើការ​ ​រាជការ ។​

បើ​កើត​ថ្ងៃ​ច័ន្ទ ជា​មាត់ មាត់​នោះ​ឆុត​ណាស់និយាយស្ដី​ស្រស់ស្រាយរៀនសូត្រ​វិជ្ជា​បានល្អ ចរចា​មិន​ចាញ់​ប្រៀប​គេ​ទេ! ព្រះ​ពុធជា​ចិត្ត ចិត្ត​នោះ​ត្រូវការ​តែ​ពាក្យ​ណា​ដែលមាន​ប្រយោជន៍​ចូល ចិត្ត ​សេពគប់​ព្រះសង្ឃ និង​ចៅហ្វាយនាយ នា​ម៉ឺន​ ​មុខមន្ត្រី។ ព្រះ​សៅរ៍​ជា​អាសន៍ មាន​កាមរាគ​ខ្លាំង បើ​មនុស្ស​ប្រុស នឹង​មាន​ប្រពន្ធ​ច្រើន បើ​ស្រី​នឹង​មាន​ស្នាម​ក្នុង​ទី​កំបាំង។​ ព្រះអាទិត្យ​និង​ព្រហស្បតិ​ជា​ដៃ ធ្វើការ​មិន​សូវ​ខូចខាត ។ ព្រះ​អង្គារ និង ព្រះ​សុក្រ ជា​ជើង មិន​ត្រូវ​ការដើរ។​


Top