Event
មិត្តហ្វូន សហការជាមួយក្រសួងអប់រំ កម្ពុជា និងស្ថាប័ន AUF ដើម្បីជំរុញការផ្លាស់ប្តូរឌីជីថល ក្នុងវិស័យអប់រំឧត្តមសិក្សា
ភ្នំពេញ៖ ក្រុមហ៊ុន មិត្តហ្វូន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារសាកលវិទ្យាល័យហ្វ្រង់កូហ្វូន (AUF) ក្នុងគោលបំណងជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យអប់រំឧត្តមសិក្សា លើកកម្ពស់គុណភាពបណ្តុះបណ្តាល និងពង្រីកឱកាសអភិវឌ្ឍន៍សម្រាប់និស្សិតកម្ពុជា។ ពិធីចុះហត្ថលេខានេះត្រូវបាន រៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) រាជធានីភ្នំពេញ ក្នុងក្របខ័ណ្ឌនៃវដ្តវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី១ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០...